ព័ត៌មានអន្តរជាតិ ៖ អតីតមន្រ្តីប៉ូលីស មកពីទីក្រុង Oklahoma សហរដ្ឋអាមេរិក ដែលរងនូវការចោទ ប្រកាន់ពីបទចាប់ រំលោភស្រ្តី ៤នាក់ និង ច្រើន នាក់ផ្សេងទៀត បៀតបៀនកេរ្តិ៍ខ្មាស់ អំឡុងពេល ដែល លោកបំពេញតួនាទី ជាមន្រ្តីប៉ូលីសនោះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃព្រហស្បត្តិ៍នេះ តុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២៦៣ ឆ្នាំហើយ ជា ការ ដាក់ទោស ជាប់ពន្ធនាគារយូរ បំផុត។
ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ លោក Daniel Holtzclaw អតីតមន្រ្តីប៉ូលីស ក្នុងស្រុកនោះ រងនូវការចោទប្រ កាន់បទចាប់រំលោភ និងបៀតបៀនកេរ្តិ៍ខ្មាស់ស្រ្តី ច្រើន នាក់ អំឡុង ពេល ដែលលោកបំពេញតួនាទី កន្លងមក ។ ព្រះរាជអាជ្ញា ឲ្យដឹងថា ជនជាប់ចោទ តែង តែ បៀត បៀនកេរ្តិ៍ខ្មាស់ស្រ្តីទាំងឡាយណា ដែលរងនូវ ការ ចោទប្រកាន់ រំលោភបំពានផ្លូវច្បាប់ ដោយ បង្ខំពួកគេ អោយ រួមភេទ ដោយមានក្តី សង្ឃឹមយ៉ាងមុតមាំឲ្យដឹងថា អាថ៍កំបាំងទាំងនោះ នឹងមិនបែកធ្លាយចំពោះមុខតុលាការ ។
អំឡុងសវនការ កាត់ទោស ជនជាប់ចោទបានបកស្រាយថាខ្លួនពិតជារងនូវការរំលោភបំពានផ្លូវភេទ ពិតប្រាកដមែន ដោយបញ្ជាក់ថា ជីវិតរបស់ពួកគេពិតជាមានបញ្ហាប្រឈមខ្លាំង ក្រោយពីរងនូវការ វាយប្រហាររំលោភបំពាន ពួកគេពិតជាចង់បានសេរីភាពដូចដើមវិញដូចនៅពេលដែលមិនទាន់មាន ការរំលោភបំពាន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ