Freedom 251 ដែលជាស្មាតហ្វូនតម្លៃទាបបំផុតរបស់ឥណ្ឌា ឈរលំដាប់លេខ២ បន្ទាប់ពី iPhone 7 ក្នុងចំណោមផលិតផល ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុង Google។

/

Google បានប្រកាសជាសាធារណៈនូវបញ្ជីឈ្មោះផលិតផលបច្ចេកវិទ្យាដែលទាក់ទាញបំផុតនៅលើអ៊ីធឺរណែតក្នុងរយៈពេល១២ខែកន្លងមកនេះ។ iPhone 7 ឈរលំដាប់លេខ១ គឺមិនមានអ្វីចម្លែក ព្រោះថា សូម្បីតែព័ត៌មានចចាមអារ៉ាមទាក់ទឹននឹងផលិតផលនេះ ក៏សុទ្ធតែត្រូវបានគេចាប់អារម្មណ៍។

/

ចំណាត់ថ្នាក់លេខ២បានទៅលើស្មាតហ្វូនរបស់ឥណ្ឌា គឺ Freedom 251។ ស្មាតហ្វូនរបស់ Ringing Bells នេះ មានតម្លៃត្រឹមតែ ២៥១ rupee ប្រហែល ៣,៦ដុល្លារអាមេរិក ប៉ុន្តែ បំពាក់អេក្រង់ qHD IPS 4 inch អង្គចងចាំ 8 GB មានប្រព័ន្ធ 3G, Wi-Fi 802.11 b/g/n, Bluetooth និង GPS។ ប៉ុន្តែ Ringing Bells ត្រូវបានគេរកឃើញថា បានចម្លងពីទូរស័ព្ទរបស់ចិន ហើយត្រូវបានពន្យាពេលដាក់លក់ និងត្រូវបានចោទថា នេះគ្រាន់តែជារឿងបោកប្រាស់។

/

iPhone SE ឈរលំដាប់លេខ៣ ជាស្មាតហ្វូនដែលត្រូវគេរំលឹកច្រើនបំផុតនៅពាក់កណ្ដាលដើមឆ្នាំ ២០១៦។

/

លំដាប់លេខ៤ បានទៅលើ iPhone 6s របស់  Apple។ ដោយសារ iPhone 7 ត្រូវបានដាក់លក់នៅខែកញ្ញា ឆ្នាំ ២០១៦ ដូច្នេះទើបអំឡុងពេលមុននោះ iPhone 6s នៅតែជាស្មាតហ្វូនដែលទាក់ទាញបំផុត។

/

លំដាប់ទី៥ គឺ Google Pixel ។ ស្មាតហ្វូននេះ បង្កការចាប់អារម្មណ៍ខ្លាំង ដោយសារថា វាជាស្មាតហ្វូនដំបូងដែលត្រូវបានរចនា និងផលិតដោយ Google ជំនួសឱ្យការសហការណ៍ជាមួយដៃគូ ដូចជា LG, HTC ជាដើម។ Google Pixel ត្រូវបានគេវាយតម្លៃថា ជាស្មាតហ្វូនដែលថតរូបបានច្បាស់បំផុតក្នុងលោក។

/

ថ្វីបើជាក្រុមហ៊ុនទូរស័ព្ទធំជាងគេក្នុងលោក ប៉ុន្តែស្មាតហ្វូនរបស់ Samsung បង្ហាញខ្លួនចាប់ពីលំដាប់លេខ៦ ជាមួយនឹង Galaxy S7។ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅដើមឆ្នាំ ២០១៦ និងទាក់ទាញការចាប់អារម្មណ៍ដោយសារតែមានរូបរាងស្អាត ថតរូបបានច្បាស់ល្អ និងអាចទប់ទល់នឹងជម្រាបទឹក។

/

លំដាប់លេខ៧ បានទៅលើ iPhone 7 Plus របស់ Apple ។

/

ឈរលំដាប់លេខ៨ គឺស្មាតហ្វូនដែលមានសំណាងអាក្រក់ Galaxy Note 7 របស់ Samsung ។ Galaxy Note 7 បង្ហាញខ្លួនក្នុងទីផ្សារកាលពីខែសីហា ឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានក្រុមហ៊ុន Samsung លុបបំបាត់ពីទីផ្សារ ព្រោះតែជួបបញ្ហាផ្ទុះថ្ម។

/

ផលិតផលតែមួយគត់ដែលមិនមែនជាស្មាតហ្វូន បង្ហាញខ្លួនក្នុងបញ្ជីនេះ នោះគឺម៉ាស៊ីនលេងហ្គេម Nintendo Switch។ កាលពីខែតុលា Nintendo បានធ្វើឱ្យមានការចាប់អារម្មណ៍នៅពេលឧទ្ទេស នាមផលិតផលដែលជាការរួមផ្សំរវាង console និងម៉ាស៊ីនលេងហ្គេម។ ផលិតផលនេះនឹងផ្ដើមដាក់លក់ក្នុងទីផ្សារ ចាប់ពីខែមិនាឆ្នាំ ២០១៧។

/

Samsung Galaxy J7 ឈរលំដាប់ចុងក្រោយគេក្នុងបញ្ជី Top 10 នេះ ដោយសារវាជាស្មាតហ្វូនលំដាប់មធ្យម មានអេក្រង់ 5,5 inch និងមុខងារសំខាន់ៗជាច្រើនទៀត៕

ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress