(វ៉ាស៊ីងតោន)៖ បុរសអាយុ៤៣ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានបាត់បង់ជីវិតយ៉ាងអណោចអធម ខណៈឈរកាន់កាំភ្លើងថតរូប Selfie ជាមួយមិត្តស្រី ក៏ភ្លាត់ស្នៀតជ្រុលដៃបាញ់ខ្លួនឯងស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅប្លុក 46000 ផ្លូវ Baker Loop ដែលប៉ូលិសនិយាយថា ជនរងគ្រោះជ្រុលដៃកេះកៃកាំភ្លើងបាញ់ចំមុខខ្លួនឯង អំឡុងពេលថតរូបជាមួយមិត្តស្រី ប៉ុន្តែអ្នកទាំងពីរមិនត្រូវបាន បញ្ជាក់អត្តសញ្ញាណឲ្យដឹងទេ ។
នារីជាមិត្តស្រីជនរងគ្រោះបានប្រាប់ប៉ូលិសថា នាង និងមិត្តប្រុសបានដោះ យកគ្រាប់កាំភ្លើងចេញទៅហើយមិនគិតថា វានៅសល់គ្រាប់ឡើយ ហើយនៅថ្ងៃកើតហេតុនោះនាងនឹងគេក៏ថតរូប Selfie ជាមួយគ្នាដោយដៃគូនាងកាន់កាំភ្លើងក្នុងដៃផងដែរ ដែលកំពុងថតរូបទើបជ្រុលដៃបង្ក គ្រោះថ្នាក់ដល់ខ្លួនឯងបែបនេះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី