កំណែថ្មី តម្លៃទាប របស់ FonePad 7 ទើបត្រូវបាន​ក្រុម​ហ៊ុន Asus បញ្ចេញលក់ នៅលើទីផ្សារប្រទេស ហ្វ៊ីលីពីន។

/

ការបង្កើតឡើង​នូវ​កំណែ FonePad 7 ជំនាន់ទី ៣ ដែលមានឈ្មោះកូដថា FE170CG គឺ Asus មានបំណងវាយលុក ក្នុងទីផ្សារខ្នាតតម្លៃទាប ដូច្នេះ កម្លាំង និងរចនាសម្ព័ន្ធគ្រឿងម៉ាស៊ីន ក៏នឹងត្រូវបានកាត់បន្ថយ ក៏ប៉ុន្ដែ FonePad 7 នឹងមានរូបរាងស្ដើង និងស្រាលជាង ធៀបនឹងកំណែមូលដ្ឋាន។

ជំនួសឱ្យរីសូលូសឹន WXGA (1200x800 pixel) អេក្រង់របស់ FonePad 7 ត្រូវបានកាត់បន្ថយ មកនៅត្រឹម WSVGA (1204x600 pixel) ដែលមានដង់ស៊ីតេភីកសែល 170ppi ។ អង្គចងចាំក្នុងម៉ាស៊ីន ពី 8GB មកនៅ 4GB និងមានរន្ធ microSD ។ ចំណែក កាមេរ៉ា របស់ FonePad 7  ត្រឹមតែ 2MP (កំណែមុន 5MP) និងកាមេរ៉ាមុខ 0.3MP ។ ថេប្លេត FonePad 7  បំពាក់ប្រូសេសឺរ Intel Atom Z2520 2-core (កំណែដើម ប្រើ chipset Z2560) , RAM 1GB , GPU ប្រភេទ PowerVR SGX544MP2 និងអាចប្រើស៊ីម ២ ។

ដោយសារគ្រឿងម៉ាស៊ីន របស់ FonePad 7 ត្រូវបានកាត់បន្ថយបែបនេះ ទើបធ្វើឱ្យតម្លៃរបស់វា ថោក គឺប្រមាណជា ១៣៧ដុល្លារអាមេរិក។

/

រចនាសម្ព័ន្ធ គ្រឿងម៉ាស៊ីន របស់ AsusFonePad 7 កំណែតម្លៃទាប

ប្រែសម្រួលដោយ ៖ តារាប្រភព៖ yugatech