ថ្វីបើមានតម្លៃត្រឹមតែ ១២៨ដុល្លារ ប៉ុន្ដែ ម៉ូដែល Pegasus X002 របស់ Asus (តៃវ៉ាន់) នៅតែត្រូវបានបំពាក់ប្រូសេសឺរ ៦៤bit ហើយវាត្រូវបានគេមើលឃើញថា ជាគូប្រជែងសំខាន់របស់ស្មាតហ្វូន Redmi 1S របស់ Xiaomi (ចិនដីគោក)។

/

ទំព័រ GSMArena បានឱ្យដឹងថា ក្រុមហ៊ុន Asus ទើបតែបានឧទ្ទេសនាមស្មាតហ្វូន Android ថ្មីបំផុតរបស់ខ្លួន ដើម្បីចូលរួមប្រកួតក្នុងទីផ្សារស្មាតហ្វូនតម្លៃទាប។ ផលិតផលថ្មីដែលមានឈ្មោះថា Asus Pegasus X002 នេះ បច្ចុប្បន្ន ត្រូវគេចាត់ទុកថា ជាគូប្រជែងសំខាន់ផ្ទាល់របស់ទូរស័ព្ទឆ្លាតវៃ Xiaomi Redmi 1S ក៏ដូចជា Meizu Blue Charm K52។

/

អំពីគ្រឿងម៉ាស៊ីន ស្មាតហ្វូន Asus Pegasus X002 មានអេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន HD 720p, ប្រុសេសឺរ ៦៤bit MediaTek MT6732 (Cortex-A53 4-core) 1,5GHz, RAM ២GB, អង្គចងចាំក្នុង ១៦ GB , កាមេរ៉ាក្រោយ ៨មេហ្គាភិចសេល មានភ្លើង flash LED ចំណែកកាមេរ៉ាមុខ ៥មេហ្គាភិចសេល។ ស្មាតហ្វូន Asus Pegasus X002 ប្រើថ្មដែលមានថាមពល ២៥០០ mAh។

/

/

ស្មាតហ្វូន Asus Pegasus X002 ក៏ប្រើប្រព័ន្ធ 4G ទន្ទឹមនឹងប្រព័ន្ធ GSM ធម្មតា។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat និងអ៊ិនធឺរហ្វេស Zen UI ។

/

/

ក៏ប៉ុន្ដែ បច្ចុប្បន្ន Asus Pegasus X002 ត្រូវបានដាក់លក់តែនៅក្នុងទីផ្សារចិន ចំណែកព័ត៌មានអំពីការដាក់លក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ឬទីផ្សារដទៃ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena