Asus ទើបធ្វើការបង្ហាញណែនាំ Asus ZenBook 3 នៅ Computex 2016 ដែលជាកុំព្យូទ័រយួរដៃ ដ៏តូច ប៉ុន្តែវាមានកម្លាំងខ្លាំងជាង បើប្រៀបជាមួយនឹង MacBook 12 ជាពិសេសគឺ MacBook Air 13 របស់ Apple។ មូលហេតុដែល ZenBook 3 ខ្លាំងជាងដូច្នេះគឺ ដោយសារតែវាប្រើប្រាស់ CPU Intel Core i7 ជាពិសេសគឺប្រើ SSD PCIe NVMe។ ចំនុចខ្លាំងបំផុតរបស់វាគឺ ប្រើប្រាស់ 16GB DDR4 (សម្រាប់ Laptop បច្ចុប្បន្ន ស្ទើរតែទាំងអស់គឺប្រើ DDR3), 1TB SSD។ ប៉ុណ្ណឺងនៅមិនទាន់អស្ចារ្យនោះទេ ZenBook 3 វាមិនទម្ងន់ស្រាលតែ 900g កម្រាស់ 11.9mm ពោលគឺវាស្តើង និងស្រាលជាង MacBook 12 ទៅទៀត។

/

ផលិតផលនេះ នឹងមានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវទឹកប៊ិច ពណ៌មាសផ្កាឈូក និងពណ៌ ប្រផេះ។ រីឯតម្លៃគឺ ១៩៩៩ដុល្លារ សម្រាប់ម៉ូដែល SSD ទំហំ 1TB ក្នុងពេលដែលម៉ូដែល 512GB គឺ ១៤៩៩ដុល្លារ ហើយសម្រាប់ម៉ូដែលទាបបំផុតគឺ មានរ៉េម 4GB, SSD 256GB មានតម្លៃ ៩៩៩ដុល្លារ។

ថាមពលថ្មនៅលើ Asus ZenBook 3 គឺ 40Whr គាំទ្រការសាកថ្មរហ័ស Fast Charge តាមរយះ USB 3 ពោលគឺសាកបាន ៦០% ដោយប្រើរយះពេល ៤៩នាទី។ ពេលសាកថ្មពេញ វាប្រើបានរយះពេល ៩ម៉ោង។ Laptop នេះក៏មានគាំទ្រ Thunderbolt 3.0 ផងដែរ។

អេក្រង់របស់ ZenBook 3 មានទំហំ 12.5 បង្ហាញភាពច្បាស់កំរិត 2K, ប្រើប្រាស់កញ្ចក់ដ៏រឹងមាំ មាន​គែមព័ទ្ធអេក្រង់ស្តើង ដូច្នេះផ្ទៃកញ្ចក់របស់វាមានទំហំធំទូលាយដល់ ៨២% នៃផ្ទៃខាងមុខ ធំជាងទំហំ ៧៨% របស់ MacBook៕

/

/

- អានអត្ថបទ៖ Samsung បង្ហាញណែនាំ Galaxy S7 Edge Injustice Edition ខ្មៅក្រឹប អមដោយ Logo Batman ពណ៌មាសយ៉ាងស្អាត

 

ប្រែសម្រួល៖ មង្គលប្រភព៖ Tinhte