ដូចអ្វីដែលបានប៉ាន់ស្មានទុក Apple ទើបតែផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍មួយ នៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ ដល់ក្រុមអ្នកសារព័ត៌មាន។ ពិធីបង្ហាញផលិតផលថ្មីនេះ នឹងប្រារព្ធធ្វើឡើងនៅ San Francisco។ លទ្ធភាពច្រើនដែល iPad 5, iPad mini 2 នឹងជាតួឯកសំខាន់ នៅក្នុងព្រឹត្តិការណ៍មួយនេះ។

មុននេះ មានព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា iPad 5 នឹងមានការរចនាម៉ូត ថ្មីស្រឡាងហើយមានលក្ខណៈដូចទៅនឹង iPad mini: ក្រៅតែពីស៊ុមអេក្រង់តូចជាងមុន, iPad 5 ក៏មានទម្ងន់ស្រាល និងស្តើងជាងច្រើន បើប្រៀបនឹង iPad 4។

/

ក្នុងនោះ iPad mini 2 នឹងត្រូវបាន អាប់ឌេតឡើងអេក្រង់ Retina កំរិតពន្លឺ 2048 x 1536 pixel ហើយលទ្ធភាពច្រើន វានឹងត្រូវបំពាក់នូវ CPU A6 ដូចនឹង iPhone 5c និង iPhone 5 ឬ A6X ដូចនឹង iPad 4។ ក្នុងនោះ iPad 5 នឹងប្រើប្រាស់ CPU A7។ រីឯ Sensor ស្គែនក្រយៅដៃ Touch ID ក៏អាចនឹងត្រូវបានបំពាក់នៅលើគំរូ iPad ថ្មីនេះផងដែរ (នេះបើតាម ព័ត៌មានចចាមអារាមមួយចំនួន ដែលបានលេចឮ កាលពីពេលមុនៗ)៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- លេចចេញ រូបភាព LG G Flex អេក្រង់កោងពីលើដល់ក្រោម ផ្នែកខាងមុខមិនមានប៊ូតុងរឹង- Apple អាចនឹងបង្ហាញ Laptop Macbook Retina 12 inch រួមជាមួយ iPad 9,7 ថ្មី និង iMac តំលៃថោក នៅឆ្នាំក្រោយ- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលាប្រភព៖ Vreview