នៅប្រទេសអង់គ្លេសឯនោះវិញគេមានសាលាសម្រាប់បង្រៀនការងារផ្ទះដូចជាដាំបាយ មើលថែរក្សាក្មេងជាដើម ដែលត្រូវបានគេហៅថា Nanny ដែលគេបានបង្រៀនមុខវិជ្ជានេះនៅលាកលវិទ្យាល័យ Norland College ដែលគេទទួលតែស្រីៗប៉ុណ្ណោះទោះបីជាមានប្រុសមកសុំរៀនក៏ប្រហែលជាទៅមិនរួចដែរ។/ក្នុងឆ្នាំ ២០១២ នេះឆ្នាំសិក្សាមានសិស្សចំនួន ៤៨ នាក់ជាស្រីប៉ុន្តែសម្រាប់ Michael Kenny គឺជាប្រុស ហើយនេះគឺជាបុរសទី ២ ហើយក្នុងរយៈពេល ១២០ ឆ្នាំនៃប្រវត្តិសាស្រ្តសាលកវិទ្យាល័យដែលបានក្លាយជាបុរសដែលមករៀន និងចេញទៅធ្វើការជាអ្នកបោសសម្អាត និងមើលថែទាំកូនក្មេង។ ក្មេងប្រុសអាយុ ១៨ ឆ្នាំម្នាក់នេះបានចេញម៉ូដ និងកាត់សម្លៀកបំពាក់ពិសេសសម្រាប់មិត្តរួមថ្នាក់ខណៈពេលដែលមិត្តរួមថ្មីស្រីៗត្រូវស្លៀកសម្លៀកបំពាក់ចាស់របស់សាលា។សម្រាប់អ្នកមើលថែក្មេង Nanny នេះគឺអាចរកប្រាក់បានប្រមាណពី ១៨០០០ ទៅ ៤៥០០០ ផោននៅក្នុងមួយខែតាមផ្ទះអ្នកមានធំៗនៅទីក្រុង London និងនៅក្រៅប្រទេស៕

ដោយ៖ ផានិតប្រភពពី៖ mirror