កម្មវិធីថ្មីៗមួយចំនួនដែលមាននៅលើ Windows Phone 8 ត្រូវបានអ្នកតំណាងរបស់Microsoft, នាយកគ្រប់គ្រងកម្មវិធី Windows Phone-Joe Belfiore បង្ហាញបញ្ជាក់នៅឯសន្និសិទ Nokia - Microsoft Conference ដែលបានប្រារព្ធកាលពីយប់ម្សិលមិញ។ កម្មវិធីដែលទាក់ទាញបំផុត និងត្រូវបានអ្នកប្រើប្រាស់រង់ចាំបំផុតនោះគឺ screenshot។ បើតាមព័ត៌មានចចាមអារាមកាលពីដើមឆ្នាំនេះ, WP8 នឹងបំពាក់កម្មវិធីថតអេក្រង់ ហើយថ្ងៃនេះ ព័ត៌-មាននេះ ត្រូវបានបញ្ជាក់ជាផ្លូវការ។ នៅឯសន្និសិទ Joe Belfiore បានធ្វើការបង្ហាញពីកម្មវិធី screenshot ជាមួយនឹងការចុចរួមផ្សំគ្នារវាងប៊ូតុង Home + Power។ បន្ទាប់មក Microsoft ក៏បានបង្ហាញបន្ថែមនូវកម្មវិធី និងចំនុចពិសេសថ្មីរបស់ camera នៅលើ WP8។ ជាក់ស្តែង ការបង្រួមពង្រីករូប (zoom +/-) ត្រូវបានបាត់។ ជំនួសដោយ, អ្នកប្រើប្រាស់អាច zoom ដោយផ្ទាល់នៅលើអេក្រង់ថតរូបដោយ pinch-to-zoom (ប្រើម្រាមដៃពីរ ពង្រីកបង្រួម)។

កាមេរ៉ានៅលើ Nokia Lumia ស៊េរីថ្មី
ប៊ូតុងបិទបើកអំពូល flash ក៏ត្រូវបានផ្លាស់ចេញក្រៅពី menu ជំនួសដោយស្ថិតនៅខាងក្នុង ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលប្រើជាងមុន។ បន្ថែមពីលើនេះ camera ក៏បន្ថែមកម្មវិធីថ្មីៗដូចជា ថតមួយដងច្រើនសន្លឹក (blink shot) ដើម្បីរើសយករូបដែលស្អាតជាងគេ, panorama, Smart Shoot, Cinemagraph ជាដើម៕
ដោយ៖ សិលាប្រភព៖ TTE