នៅកន្លែងកិច្ចប្រជុំភាគទុនិក ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Google លោក Larry Page បានឱ្យដឹងថា Google Glass ប្រើប្រព័ន្ធប្រតិបត្តិការ Android ។ កាលពីមុនមានពាក្យចចាមអារាមខ្លះថាGoogle Glass ប្រើប្រព័ន្ធប្រតិបត្តិផ្ទាល់ខ្លួនមួយ ប៉ុន្តែពាក្យសំដីរបស់ Page ធ្វើឲ្យពាក្យចចាមអារាមទាំងនោះស្ងប់ស្ងាត់ទាំងស្រុងទៅវិញ។ ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គឺមានអត្ថន័យយ៉ាងធំធេង សំរាប់ផលិតផលថ្មីមួយដូចជា Glass។
សូម្បីតែ វាគឺជា Version កំណែប្រែរបស់ Android, បណ្តាអ្នកអភិវឌ្ឍន៍ ទោះមានតិចឬច្រើន បានស៊ាំជាមួយ OS នេះ។ តាមរយះកត្តានេះដំណើរការនៃការអភិវឌ្ឍន៍ Software មានភាពងាយស្រួលជាង ក្នុងការសាកល្បងជាមួយប្រព័ន្ធប្រតិបត្តិការប្លែកថ្មីមួយទៀត។ សមត្ថភាពក្នុងការទំនាក់ទំនងគ្នារវាងកម្មវិធីនៅលើ Glass ជាមួយនឹងកម្មវិធីនៅលើទូរស័ព្ទទំនើប, Tablet Android ក៏មានភាពងាយស្រួលដែរ។

លើសពីនេះទៀត ព័ត៌មាននេះក៏បានបង្ហាញថា ប្រព័ន្ធប្រតិបត្តិការ Android មានសមត្ថភាពផ្លាស់ប្តូរទ្រង់ទ្រាយខ្ពស់ និងអាចត្រូវបានប្រើនៅក្នុងប្រភេទឧបករណ៍ផ្សេងគ្នាជាច្រើន។ តើថ្ងៃក្រោយ Google អាចនឹងនាំប្រព័ន្ធប្រតិបត្តិការ Android ទៅបំពាក់នៅលើនាឡិកាឆ្លាតវៃ (SmartWatch) ដែរ ឬក៏អត់ហ្ន៎?
ដោយ៖ សិលាប្រភព៖ TTE