អ៊េស្ពូ, ហ្វាំងឡង់ 23.10.2012 ៖ ថ្ងៃនេះ Nokia បានប្រកាសអំពី Nokia Lumia 510 ដែលជាទូរស័ព្ទ Windows Phone ដ៏ទំនើបលំដាប់ដំបូង។ ដោយមានអេក្រង់ទំហំ ៤ អ៊ិញ, Nokia Lumia 510 ផ្តល់នូវបទ ពិសោធន៍ស្មាតហ្វូន Lumia និង Windows Phone ក្នុងតម្លៃកាន់តែល្អប្រសើរឡើង។
លោកស្រី Jo Harlow នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកស្មាតហ្វូន បានមាន ប្រសាសន៍ថា Nokia Lumia 510 គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងនាំយក Windows Phone មកផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតំលៃទាបជាងមុន។ អ្នកដែលប្រើប្រាស់ Windows Phone ប្រាកដជាដឹងច្បាស់ភ្លាមៗថា ប្រតិបតិ្តការនេះមិនសាំញ៉ាំដូចប្រតិបត្តិការដទៃឡើយ ពោល គឺពួកគេនឹងយល់អំពី របៀបប្រើប្រាស់ Windows Phone បានឆាប់ជាងប្រតិបត្តិការដទៃ។ តាមរយៈ Nokia Lumia យើងរង់ចាំស្វាគមន៍អ្នកដែលនឹងមកទទួលបទពិសោធន៍ Windows Phone កាន់តែ ច្រើនឡើងថែមទៀត។Nokia Lumia 510 គឺជាសមាជិកថ្មីនៃសែស្រឡាយ Lumia ហើយមានផ្តល់ជូននូវជម្រើសពណ៌ដ៏ស្រស់ឆើតឆាយចំនួនប្រាំពណ៌។

ប្រព័ន្ធប្រតិបត្តិការ Windows Phone មានលក្ខណៈខុសប្លែកពីប្រព័ន្ធប្រតិបត្តិការដទៃជាច្រើនចំណុច ដូចជា Live Tiles – កម្មវិធីមានរាងក្រឡាការ៉ូ និងមានផ្សាយផ្ទាល់ភ្លាមៗនូវព័ត៌មានថ្មីៗ; People Hub បណ្តុំលេខទំនាក់ទំនង និង UPDATE ពីបណ្តាញសង្គម; កម្មវិធីចូលទៅប្រើប្រាស់ Microsoft Office និង Internet Explorer 9 សម្រាប់ទូរស័ព្ទដៃ។ល។
បទពិសោធន៍ Lumia ធ្វើឲ្យ Nokia Lumia 510 មានលក្ខណៈល្អប្លែកពីស្មាតហ្វូន Windows Phone លំដាប់ដំបូងៗដទៃទៀត។ ទាញយកកម្មវិធី Camera Extras ដើម្បីឲ្យការថតរូបកាន់តែមានភាពច្នៃ ប្រឌិត។
Nokia Lumia 510 មានផ្តល់ជូនច្រើនពណ៌ដូចជា ក្រហម លឿង ខៀវខ្ចី ស និងខ្មៅ ហើយមានតំលៃ លក់រាយប្រហាក់ប្រហែល ២០០ ដុល្លាសហរដ្ឋ (មិនទាន់គិតពន្ធអាករ)។ ស្មាតហ្វូន Nokia Lumia 510 នឹងត្រូវចេញលក់ជាបន្តបន្ទាប់ចាប់ពីខែវិច្ឆិកា ២០១២ តទៅនៅប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេស ដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក និងអាមេរិកខាងត្បូង។
គុណសម្បត្តិសំខាន់នៃ Nokia Lumia 510៖
> ប្រព័ន្ធប្រតិបត្តិការ Windows Phone 7.5> ផ្ទៃអេក្រង់ 4-inch WVGA 800x480, TFT, Capacitive Touch Screen > ថាមពលថ្ម 1300 mAh> អង្គដំណើរការ Snapdragon™ S1> ម៉ាស៊ីតថត 5MP Autofocus > អង្គចងចាំ 256MB RAM, 4GB mass memory (no memory card slot), 7GB free SkyDrive storage


ដោយ៖ សិលាប្រភព៖ NOKIA