អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា យន្ដហោះសម្រាប់បើកកំសាន្ដធុនតូចមួយ (Mini Plane) របស់លោកតាចាស់ម្នាក់ ត្រូវបានធ្លាក់ចូលទៅក្នុងសួនច្បារអ្នកភូមិ ស្របពេលដែលអ្នកបើកយន្ដហោះ វ័យចំណាស់នោះ រងគ្រោះតិចតួច។

width=453

អ្នកស្រី Karen Dean បានអោយដឹងថា ម៉ោងប្រមាណជា ១១: ០០ព្រឹក​ គាត់បានលឺសម្លេងប្រាវ នៅខាងក្រោយផ្ទះរបស់គាត់ ភ្លាមនោះ គាត់ក៏ចេញមកមើល ហើយក៏ឃើញមានយន្ដហោះតូចមួយបានធ្លាក់។ លោកស្រី Dean បានបន្ថែមថា វាពិតជាសំណាងណាស់ ដែលយន្ដហោះតូចមួយនេះ មិនបានធ្លាក់ចំផ្ទះ ឬមនុស្ស កុំអីគ្រោះធំហើយ។

width=453

តាចាស់ដែលជាម្ចាស់យន្ដហោះ ក្នុងរង់គូសបញ្ចាក់

width=453គ្រួសារលោកស្រី Dean ជាម្ចាស់សួនច្បារ

លោកតាចាស់មានវ័យ ៧៦ឆ្នាំ   ដែលគេមិនបានបញ្ចេញឈ្មោះ ហើយគឺជាម្ចាស់យន្ដហោះបាននិយាយថា នៅពេលដែលយន្ដហោះរបស់គាត់  បានមកដល់តំបន់  Cheltenham ភាគខាងកើតទីក្រុង London នេះ  ស្រាប់តែ វាមានសភាពមិនប្រក្រតី​  ភ្លាមនោះគាត់ក៏បានប្រើឆ័ត្រយោងរបស់គាត់ លោតប្រូង ដើម្បីសង្រោះជីវិតរបស់គាត់។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ newsday