ព័ត៌មានដែល Apple នឹងធ្វើការផ្លាស់ប្តូរ ការរចនាម៉ូត និងផលិតគំរូ iPad ជំនាន់ទី 5 (ហៅជាបណ្តោះអាសន្នថា iPad 5) ស្តើង និងស្រាលជាងមុន ត្រូវបានលេចឮ ពីប្រភពព័ត៌មានជាច្រើនកាលពីពេលកន្លងទៅនេះ។ ជាក់ស្តែង សេចក្តីប្រកាសថ្មីពី Digitimes បានឲ្យដឹងថា ទំហំខ្នាតប្រវែង) ជាផ្លូវការរបស់ Tablet នេះ អាចនឹងធ្វើឲ្យអ្នកជំនាញជាច្រើន មានអារម្មណ៍ភ្ញាក់ផ្អើល។

បើតាមផ្នែកៗនៃឧបករណ៍គ្រឿងផ្សំ iPad 5 ត្រូវបានឲ្យដឹងថា វាមានទម្ងន់ស្រាលជាង iPad ជំនាន់មុនពី 25 ដល់ 33% ។ គំរូ iPad ជំនាន់ទី 4 បច្ចុប្បន្នមានទម្ងន់ 652 g ដូច្នេះផលិតផលថ្មីនឹងស្ថិតនៅចន្លោះចាប់ពី 401 ដល់ 489 g ប៉ុណ្ណោះ។ ទម្ងន់នេះ នៅស្រាលជាងទាំង iPad 2 (602 g) ដែលជាម៉ូដែល ត្រូវបានវាយតំលៃថា មានទម្ងន់ និងងាយស្រួលកាន់ជាងគេ ក្នុងចំណោមស៊េរី iPad របស់ Apple។

ក្នុងនោះ បើសិនយើងប្រៀបធៀបជាមួយ iPad Mini (ទម្ងន់ 312 g) ទម្ងន់របស់ iPad 5 នឹងធ្វើឲ្យអ្នកប្រើប្រាស់វា មានអារម្មណ៍ងាយស្រួល និងចូលចិត្តខ្លាំង។ Tablet ទំហំតូចរបស់ Apple ល្បីឈ្មោះ ដោយសារតែវា តូចស្តើង ហើយងាយស្រួលកាន់ដោយដៃម្ខាង បានរយះពេលយូរ មិនរោយដៃ។

/

ក្រៅពីនេះ ប្រភពក៏បានឲ្យដឹងថា ផលិតផលថ្មីនេះ នឹងចាប់ផ្តើមផលិតនៅខែកក្កដា ខាងមុខនេះ។ បណ្តាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះ Panel អេក្រង់ រួមមានដូចជា LG, Samsung និង Sharp។ តាមការសន្និដ្ឋាន Tablet នេះនឹងដាក់លក់នៅខែកញ្ញា ឆ្នាំនេះ៕

ដោយ៖ សិលាប្រភព៖ VE