Rio Ferdinand ត្រូវបានកោះហៅ អោយទៅចូលរួមលេងក្នុងក្រុមជំរើសជាតិអង់គ្លេសវិញក្នុងជំនួប ជាមួយ San Marino នឹង Montenegro សំរាប់ការជំរុះ World Cup។លោក Sir Alexferguson មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា Rio Ferdinand ត្រូវត្រឡប់ទៅចូលក្រុមជំរើសជាតិព្រោះបន្ទាប់ពីការប្រកួតអន្តរជាតិហើយ នឹងមានការប្រកួតជាប់គ្នារដាក់ចំនួន ២ ប្រកួតបន្ថែមទៀត។ Sir Alexferguson បានត្រៀមការប្រកួតសំរាប់Rio ចំនួន ២ ប្រកួត បន្ទាប់ពីត្រឡប់មកពីក្រុមជំរើសជាតិរយះពេល ៣ ថ្ងៃ គឺទីមួយជាមួយនឹង Sunderland ក្នុង Premier League ហើយទី ២ ជាមួយ Chelsea ជើងទី ២។/Nemanja Vidic និយាយថា Rio Ferdinand ពិតជាកីឡាករដ៏សាកសមសំរាប់ក្រុមជំរើសជាតិមែន ព្រោះក្នុងរដូវកាលនេះ Rio Ferdinand លេងបានល្អណាស់។ លោកមានជំនឿចិត្តលើ Rio Ferdinand ថានឹងអាចលេងបានល្អ បើទោះបីជាការប្រកួតច្រើនជាប់គ្នាក៏ដោយ៕