រួមជាមួយនឹង ATIV Smart PC និង ATIV Smart PC Pro, ATIV Tab ជា Tablet មួយក្នុងចំណោម Tablet ថ្មីរបស់ Samsung ទើបតែធ្វើការបង្ហាញណែនាំនៅ IFA 2012។

ចំនុចដែលផ្សេងគ្នានោះគឺ ATIV Tab មានរូបសណ្ខានទាបជាង កម្មវិធីសំរាប់លេងមានតិចជាងពិសេសនោះគឺវាប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 RT មិនមែន version ធម្មតាដូចពីរស៊េរីខាងលើនេះទេ(ATIV Smart PC និង ATIV Smart PC Pro)។ ATIV Tab ដូចប្រភេទ Tablet Androidច្រើនជាង, វាប្រើ CPU Snapdragon S4 APQ8060A dual core ល្បឿន 1.5GHz ដូចស្មាតហ្វូនWindow Phone 8 ATIV S។ ការរចនាម៉ូដរបស់ ATIV Tab ពិតជាស្អាត ហើយស្តើង ដែលមានទម្ងន់តែ 762g។ វាមិនត្រូវបានបំពាក់នូវ Keyboard ដាច់, មិនមានប៊ិច S Pen ទេ តែជំនួសដោយអេក្រង់ Touchscreen ដែលអាចស្គាល់ម្រាមដៃទាំងដប់ ក្នុងពេលតែមួយ។

/

Samsung ATIV Tab ប្រើ Windows 8 RT

ព័ត៌មានបន្ថែមស្តីពីរូបសណ្ខាននៃ Samsung ATIV Tab ៖

> CPU: Snapdragon S4 APQ8060A ល្បឿន 1.5GHz> RAM: 2GB> អេក្រង់ Touchscreen: 10.1-inch កំរិតពន្លឺ 1366 x 768> OS: Windows 8 RT ជាមួយ Microsoft Office 2013 Home and Student Edition> កំរាស់ 9.9mm និងទម្ងន់ 762g> មិនបានបំពាក់ S Pen និង Keyboard ដាច់> មាន USB, microHDMI> Camera ក្រោយ 5 megapixels និងមុខ 1.9 megapixel

/

/

/

/

/

/

/

 

ដោយ៖ សិលាប្រភព៖ TTE