ក្រុមហ៊ុន CTX បានបង្ហាញណែនាំជាផ្លូវការ និងទទួលការកុម្មង់ទិញនូវ Keyboard ដែលមានឈ្មោះហៅថា CTX Virtual Keyboard។
បច្ចុប្បន្នវាគឺជា Keyboard មួយដែលមានខ្នាតទំហំតូចបំផុតនៅលើពិភពលោក(ទំហំប៉ុននឹងដែកកេះ Zippo) ដែលមានតំលៃដ៏សមរម្យមួយគឺ 99,99 USD។ CTX Virtual Keyboard ប្រើប្រាស់ភ្លើង Laser ដើម្បីបង្ហាញប៊ូតុង Keyboard QWERTY នៅលើផ្ទៃរាបស្មើទាំងអស់ពីមុខឧបករណ៍នេះ ហើយទន្ទឹមនឹងនោះ វានឹងមាន” optical sensor” មួយតាមដានចលនារបស់ម្រាមដៃ និងទទួល ស្គាល់នូវប៊ូតុងដែលអ្នកប្រើប្រាស់កំពុងចុច។

CTX Virtual Keyboard – Keyboard ដែលតូចបំផុតលើពិភពលោក
Keyboard នេះភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច(Smartphone, Tablet,…)ដទៃទៀតតាមរយះ Bluetooth, ប្រើដោយថ្ម lithium ion ដែលអាចប្រើបានរយះពេល 2ម៉ោង និងអាចសាកតាមរយះ រន្ធ USB។ ឥឡូវនេះ អ្នកប្រើប្រាស់ធ្វើការកុម្មង់ទិញផលិតផលនេះ នៅលើ website លក់រាយ Brookstone និងទទួលបានរបស់ចាប់ពីថ្ងៃទី 01/10, តំលៃ CTX Virtual Keyboard ក្នុងមួយគ្រឿងគឺ 99,99 USD ។
CTX Virtual Keyboard ដ៏តូចនេះ វាអាចជួយសម្រាលដល់ការលំបាករបស់អ្នកប្រើប្រាស់ ក្នុងការដែលធ្វើការជាមួយនឹងប៊ូតុង Keyboard ដ៏សែនតូចនៅលើអេក្រង់ស្មាតហ្វូនរឺ Tablet ៕



ដោយ៖ សិលាប្រភព៖ TTE