កាលពីថ្ងៃអាទិត្យ ការប៉ះទង្គិចដ៏ធំមួយនៅក្នុងការប្រកួតរថយន្ត IndyCar បានបណ្ដោលឲ្យ
អ្នកបើកបររយយន្តប្រណាំងអាយុ៣០ឆ្នាំ Dan Wheldon របស់អង់គ្លេសស្លាប់។
រថយន្តរបស់ Dan Wheldon
ប៉ើងលើរថយន្តមួយទៀតនិងជាប់នឹងរបាំងការពារ។ រថយន្តជា
ច្រើនទៀតបានហោះប៉ើងទៅលើនៅពេលរថយន្តដទៃទៀតរេចេញពីផ្លូវនិងឆេះ។
អ្នកបើករថយន្ត៣នាក់ទៀតគឺលោក Pippa Mann, J. R. Hildebrand និង Will Power
ក៏បានរង
របួសពីការបុកតគ្នានេះ។




ការប្រណាំងមានការចូលរួម ពីរថយន្តចំនួន១៥។
Dan Wheldon បានឈ្នះ១៥លើកក្នុងអាជីពបើករថយន្ត IndyCar របស់លោកនិងជាជើងឯក
នៅឆ្នាំ២០០៥។ Dan Wheldon មានប្រពន្ធឈ្មោះ Susie និងកូនប្រុសពីរនាក់ Sebastian និង Oliver។
ប្រភព៖ Auto Weeks
ដោយ៖ មិនា