គេហទំព័រ Digitimes របស់តៃវ៉ាន់បានឲ្យដឹងថា បច្ចេកវិទ្យានាឡិកាដ៏ឆ្លាតវៃត្រូវបានគេអភិវឌ្ឍក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ។ បណ្តាឧបករណ៍ ដែលអាចពាក់នៅដៃនេះ មិនទាន់អាចដាក់បង្ហាញបាន ដោយមូលហេតុច្រើនយ៉ាង ដូចជាៈ ការរចនាម៉ូតមិនទាន់ស្អាត ប្លែកភ្នែក, ទើសទែងពេក, មានមុខងារតិច ឬរយះពេលប្រើប្រាស់នៃថ្ម មិនទាន់បានល្អ។ ទោះជាយ៉ាងណា នៅក្នុងរយៈពេល ៩ខែចុងក្រោយនេះ គំរូ SmartWatch មួយចំនួនដែលបានបង្ហាញខ្លួន អាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកប្រើប្រាស់។

ABI បានបែងចែកទីផ្សារនេះ ជាបួនផ្នែក: SmartWatch ទម្រង់ប្រាប់ដំណឹង, SmartWatch បញ្ជាដោយសំលេងSmartWatch កូនកាត់ និង SmartWatch ឯករាជ្យ

SmartWatch ទម្រង់ប្រាប់ដំណឹង ជាបណ្តាឧបករណ៍ ដែលអាចប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ ពេលមានការហៅចូល, សារ រឺ ព័ត៌មានផ្សេងៗទៀតពីទូរស័ព្ទរបស់អ្នកប្រើប្រាស់។ នាឡិកានៅក្នុងប្រភេទនេះ រួមមានផលិតផលរបស់ Pebble, MetaWatch និង Cookoo

SmartWatch បញ្ជាដោយសម្លេងៈ ដូចទៅនឹងឈ្មោះរបស់វា គឺវាមានសមត្ថភាពអាចស្គាល់សម្លេងរបស់អ្នកប្រើប្រាស់ សំរាប់បញ្ជាការហៅទូរស័ព្ទ រឺទទួលទូរស័ព្ទ។ SmartWatch របស់ Martian គឺជាគំរូមួយក្នុងចំណោម គំរូនាឡិកាជាច្រើនទៀត ដែលស្ថិតនៅក្នុងក្រុមនេះ

/

ទន្ទឹមនឹងនោះដែរ SmartWatch ឯករាជ្យ គឺជាបណ្តានាឡិកាដែលប្រើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនផ្ទាល់ និងមិនត្រូវការធ្វើការរួបរួម ជាមួយនឹងទូរស័ព្ទទំនើប តាមរយៈការតភ្ជាប់ឥតខ្សែដោយ ប៊្លូធូសឡើយ។ នាឡិកាទាំងនេះ គឺមានលក្ខណៈពិសេសស្រដៀងគ្នាទៅនឹងស្មាតហ្វូនមួយ និងអាចភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិផ្សេងទៀត ដូចជា ឧបករណ៍ Sound ជាដើមច្ចុប្បន្នស៊េរី SmartWacth នេះមាន ក្រុមហ៊ុនធំៗជាច្រើនចូលរួមផលិតដូចជា Apple, LG, Samsung, Google, និង Microsoft ចុងក្រោយគេ SmartWatch កូនកាត់ គឺជាគំរូនាឡិកាកូនកាត់ នៃការរួមបញ្ចូលគ្នានូវលក្ខណៈពិសេសរបស់នាឡិកាទាំងបីប្រភេទ ដែលបាននិយាយខាងលើ៕

ដោយ៖ សិលាប្រភព៖ VE