មិនមានអ្វីត្រូវសង្ស័យទៀតឡើយ ចុងក្រោយពួកយើងក៏បានដឹងពីព័ត៌មាននៃថ្ងៃបង្ហាញខ្លួនជាផ្លូវការនូវផលិតផលថ្មីៗរបស់ Apple។ ក្នុងនោះ Apple បានផ្ញើលិខិតអញ្ជើញមួយតូចៗ ស្អាតៗ ដល់អ្នកសារព័តមាន ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ ដើម្បីចូលរួមក្នុងពិធីបង្ហាញផលិតផលថ្មីរបស់ខ្លួន នៅថ្ងៃទី២៣ ខែតុលាខាងមុខនេះ។

/

លទ្ធភាពច្រើនវាពិតជា Tablet iPad mini ដែលត្រូវបានគេនិយាយជាច្រើនកាលពីពេលកន្លងទៅនេះ។ តាមព័ត៌មានចចាមអារាមមួយចំនួនបានឲ្យដឹងថា iPad Mini នឹងមានពីរ Version គឺWifi-only និង 3G ជាមួយនឹងទំហំបីសំរាប់ជ្រើសរើសគឺ 8GB, 16GB និង 32GB ដែលមានតំលៃចាប់ពី ២៤៩ ដុល្លារ។ ក្រៅពីនេះ Apple អាចនឹងធ្វើការបង្ហាញខ្លួន MacBook Pro 13-inch retinaស៊េរីថ្មី ជាមួយ iPad Mini ផងដែរ។

ព្រឹត្តិការណ៍នៅថ្ងៃទី ២៣/១០ របស់ Apple នឹងប្រារព្ធទៅនៅម៉ោង១០ (ត្រូវម៉ោង០ ថ្ងៃទី ២៤/១០ម៉ោងនៅកម្ពុជា) នៅឯ California Theater (San Jose, សហរដ្ឋអាមេរិច)៕

ដោយ៖ សិលាប្រភព៖ TTE