មិនដូចរូបភាពចចាមអារាមកាលពីពេលមុន ដែលបង្ហាញនូវរូបភាពមិនច្បាស់ ពិបាកនឹងធ្វើការកំនត់ ថ្ងៃនេះពួកយើងមានរូបភាពមួយចំនួនដែលច្បាស់ជាងមុន ស្តីពីសំបកផ្នែកខាងក្រោយរបស់ផលិតផលមួយដែលគេកំនត់ថាជា iPad mini ថ្មីរបស់ Apple។

បណ្តារូបភាពទាំងនេះគឺបានមកពីគេហទំព័រ digi.163 របស់ចិនបង្ហោះឡើង។ នៅផ្នែកខាងក្រោយ យើងឃើញមាន logo Apple រួមជាមួយអក្សរ iPad យ៉ាងច្បាស់។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺផ្នែកខាងក្រោម ដែលមាន Speaker ពីរ និងរន្ធសាកថ្មប្រភេទតូច ដូចនឹង iPhone 5។

/

ឧបករណ៍ដែលត្រូវបានគេកំនត់ថា ជាសំបកផ្នែកខាងក្រោយរបស់ iPad mini

Jack ដោតកាសប្រភេទ 3,5mm ត្រូវបានប្តូរដាក់នៅផ្នែកខាងលើ, ជាពិសេសផ្នែកខាងក្រោយមានប្រហោងរន្ធមួយ ដែលដូចទុកសំរាប់ camera។ Apple បានឲ្យដឹងថា នឹងធ្វើការបង្ហាញណែនាំ iPad mini នៅឯពិធីដែលនឹងប្រារព្ធនៅខែតុលា គឺមួយខែក្រោយពេលបង្ហាញ iPhone 5

/

/

/

 

ដោយ៖ សិលាប្រភព៖ TTE