កាលពីថ្ងៃម្សិលមិញ Apple បានចាប់ផ្តើមដាក់លក់ជាផ្លូវការនូវ iPad Mini Retina នៅលើ Apple Store ជាមួយតំលៃផ្សេងៗគ្នា ទៅតាមម៉ូដែលមួយៗ។ ក្នុងនោះ ម៉ូដែលដែលមានតែ Wifi ទំហំ 16/32/64/128GB មានតំលៃបន្តបន្ទាប់គ្នាគឺ 399$/499$/599$ និង 699$។ក្នុងពេលដែល ម៉ូដែលដែលមានបំពាក់ទាំង Wifi + Cellular មានតំលៃខ្ពស់ជាងនេះគឺ529$/629$/729$ និង 829$ សម្រាប់ទំហំមេម៉ូរីក្នុង ទាំង៤ ខាងលើ។ iPad Mini Retina មាន ២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ប្រផេះ និងពណ៌ប្រាក់។

/ iPad Mini ជាមួយអេក្រង់ Retina គឺជា Version Update របស់ iPad Mini បច្ចុប្បន្ន។ បើទោះបីជា ការរចនាម៉ូតមិនមានការផ្លាស់ប្តូរ បើប្រៀបជាមួយ ជំនាន់មុន ប៉ុន្តែ iPad Mini Retinaបានបំពាក់នូវអេក្រង់ Retina ដែលមានកំរិតរីសូលុយស្យុងខ្ពស់ (2048 x 1536) ហើយវាក៏បានបំពាក់នូវ CPU ខ្លាំងល្បឿនលឿន Apple A7, camera 5MP និងប្រើប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មីបំផុតផងដែរ៕

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ- LG G Flex ស្មាតហ្វូនអេក្រង់កោង បង្ហាញសមត្ថភាពសំអាតស្នាមឆ្កូតដោយខ្លួនឯង (មានវីដេអូ)- សង្ស័យបវរកញ្ញាចក្រវាល ឆ្នាំ២០១២ មានផ្ទៃពោះ ៦សប្តាហ៍ ជាមួយនឹង Nick Jonas

ប្រែសម្រួល៖ សិលាប្រភព៖ tinhte