តាមការវិភាគរបស់អ្នកជំនាញ Dailymail បាននិយាយថា Arsenal អាចនឹងខកខាន ខាតពេលវេលាមិនអាចទិញខ្សែរប្រយុទ្ធល្បីៗ បានដោយសារតែជាប់គាំង ជាមួយនិងកីឡាករ Higuain ដែលជានុយរបស់ Real Madrid ដើម្បីចាប់យកត្រី Suarez ។
លោក Arsene Wenger បងធំរបស់ Arsenal បានដាក់គោលដៅទៅកីឡាករ Higuain របស់ RealMadrid រួចហើយក៏បានដាក់ប្រាក់ដេញថ្លៃ ទៅកីឡាករ Suarez ក្នុងតំលៃ ៣០ លានផោនផងដែរតែត្រូវបានបដិសេធច្រានចោលដោយ Liverpool ទៅវិញ ។ Real Madrid កំពុងតែដាក់ Higuainអោយ Liverpool ដើម្បីដោះដូរយក Suarez ដែលយើងជឿជាក់ថា Real Madrid មានឪកាសឈ្នះច្រើនណាស់ ទៅលើសមរភូមិមួយនេះ ។ ជាមួយនិង Higuain ដែលត្រូវបានចាប់អារម្មណ៍ពីក្រុមអ៊ីតាលី Napoli ផងដែរនោះ ។
ក្នុងសភាពបែបនេះ Arsenal ដូចជាកំពុងតែទទួលការវាយប្រហារ ទាំងសងខាងអញ្ចឹង ដូចនេះក្រុមArsenal ត្រូវទប់ជំហរអោយជាប់ ថាតើត្រូវចាប់យក Suarez ឬ Higuain បើមិនដូច្នោះទេ ត្រីក៏បាត់ទន្សាយក័រួចហើយ ៕

ដោយ ៖ កុសលប្រភព ៖ dailymail