Apple ទើបតែបង្ហាញខ្លួន iPad Mini បានជាង ៣ខែ ប៉ុន្តែការអាប់ហ្គ្រេដអេក្រង់ប្រភេទ  Retina ទើបតែចាប់ផ្តើមធ្វើការអភិវឌ្ឍន៍, នេះបើតាមសេចក្តីរាយការណ៍ថ្មីពី Digitimes។ ក្នុងនោះ  AU Optrnics កំពុងធ្វើការស្រាវជ្រាវ និងផលិតប្រភេទ Panel អេក្រង់សំរាប់  iPad Mini ជំនាន់ថ្មីជាមួយកំរិតពន្លឺខ្ពស់បំផុត។ មិនឃើញមានព័ត៌មានផ្សេងទៀតស្តីពីផលិត ត្រូវបានបង្ហាញចេញឡើយ ប៉ុន្តែតាមប្រភពបានឲ្យដឹងថា លទ្ធភាពច្រើនដែលវានឹងត្រូវធ្វើការបង្ហាញខ្លួននៅខែតុលា ដូចនឹងពេលវេលានៃការបង្ហាញខ្លួននៃជំនាន់ដំបូងដែរ។

/

ទន្ទឹមនឹងនេះ ក្រោយពីការសំរាកចូលឆ្នាំចិនវិញ ក្រុមហ៊ុនផលិតជាច្រើននៅប្រទេសចិន បានត្រលប់មកធ្វើការវិញ។ នេះគឺជាសញ្ញាដ៏ល្អមួយ សំរាប់ស្ថានការដែលកំពុងខ្វះផលិតផលដ៏ធ្ងន់ធ្ងរនៃ iPad Mini  ។ នៅក្នុងសប្តាហ៍នេះ  AU Optronics បានបង្កើននូវបរិមាណ Panel អេក្រង់  iPad Mini ចំនួនប្រហែលមួយលានគ្រឿងជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងការផលិត៕

ដោយ៖ សិលាប្រភព៖ VE