អតិថិជនដែលប្រើប្រាស់ Windows Phone ទាំងអស់ នឹងទទួលបាននូវកាដូពិសេសមួយ ពី Microsoft នៅក្នុងពិធីបុណ្យណូអែល ខាងមុខនេះ។ គ្រប់ផលិតផលដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone នឹងទទួលបានដល់ទៅ 20 GB storage ដោយឥតគិតថ្លៃ នៅលើសេវាកម្មផ្ទុកទិន្នទ័យ SkyDrive។

/

រយះពេលប្រើប្រាស់នៃសេវាកម្មនេះ គឺមួយឆ្នាំ បន្ទាប់ពីហួសកំណត់ហើយនោះ អ្នកប្រើប្រាស់ ត្រូវ បង់តំលៃសេវាកម្ម ដើម្បីរក្សាបាន ទិន្នន័យនេះដដែល។ អតិថិជនប្រើ Windows Phone អាចទទួល បាន 20 GB SkyDrive តាមរយះការភ្ជាប់ជាមួយ ID របស់ឧបករណ៍នីមួយៗ។

/

SkyDrive ផ្គត់ផ្គង់ជាមួយប្រព័ន្ធប្រតិបត្តិការច្រើន និងមានសមត្ថភាពធ្វើសមកាលកម្មបានយ៉ាងល្អ។ សេវាកម្មផ្ទុកទិន្នន័យ SkyDrive នេះត្រូវបានគេដំឡើងរួចជាស្រេចនៅលើ Android, iOS  និងនៅលើ Windows Phone ផងដែរ។ សេវាកម្មនេះ នៅអាចធ្វើការ Login ចូលពី កុំព្យូទ័រប្រើ Windows ឬ Mac របស់ Apple បានថែមទៀតផង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- ក្រុមហ៊ុន Mobitel ទិញយកក្រុមហ៊ុន Smart មែនឬ?- Nokia បង្អាប់ iPad ថាបង្ហាញពន្លឺអន់ ពេលនៅក្រោមពន្លឺព្រះអាទិត្យ (មានវីដេអូ)- Interface ថ្មីប្លែក របស់ប្រព័ន្ធប្រតិបត្តិការ Tizen 2.1 - iPhone 5S, 5C និង iPad Air មាន Software Unlock (Jailbreak) ហើយ

ប្រែសម្រួល៖ សិលាប្រភព៖ vreview