ញូយ៉ក៖ កីឡាករ Novak Djokovic បានក្លាយទៅជាម្ចាស់ពានរង្វាន់វាយថេនីស US open
កាលពីថ្ងៃចន្ទ័នេះក្រោយពីបានទទួលជ័យជំនេះទៅលើកីឡាករជើង ឯកកាលពីឆ្នាំមុន
Rafael Nadal ក្នុងពិន្ទុ ៦-៤, ៦-២, ៦-៧(៣/៧), ៦-១។ នេះគឺជាពានរង្វាន់ទី៣របស់Djokovic
ដែលគេបានឈ្នះនៅក្នុងឆ្នាំនេះ។ កីឡាករលំដាប់លេខមួយពិភពលោកនេះបានឈ្នះរួចមកហើយនូវពានរង្វាន់ Australia
Open មុនពេលដែលបានផ្តួលកីឡាករ Rafael Nadal នៅក្នុង Wimbledon ដែលជាការ
ប្រកួតលើកទី៦៦របស់លោកដែលក្នុងនោះលោកបានឈ្នះចំនួន ៦៤លើក និងចាញ់ត្រឹម
តែ ២លើកប៉ុណ្ណោះ៕
ខាងក្រោមនេះគឺជាវ៉ីដីអូក្នុងពេលប្រកួតរវាងកីឡាករទាំងពីរក្នុងវគ្គផ្តាច់ព្រ័ត
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា