គេហទំព័រចែករំលែកវីដេអូធំជាងគេនៅលើពិភពលោក ទើបតែធ្វើការបន្ថែមនូវកម្មវិធីថ្មីដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើផ្ទៃមុខនៃបុគ្គលណាមួយក្នុងវីដេអូទៅជាព្រិល មើលមិនស្គាល់បានមុខមុននឹង Upload ក្នុង youtube។
នៅពេលអ្នកចង់ធ្វើការកែប្រែផ្ទៃមុខឲ្យទៅជាព្រិលមើលមិនស្គាល់ សូមអ្នកជ្រើសរើសប៊ូតុង Editរួចចុចត្រង់ Enhancements Tool បន្ទាប់មកបង្វិល Mouse ទៅជ្រើសរើសពាក្យ Additional Featuresហើយជ្រើសរើសត្រង់ Blur All Faces និងចុច Apply។ អ្នកប្រើប្រាស់អាចទុកចិត្ត និងស្ងប់ចិត្តបានព្រោះក្រោយពេលអ្នកធ្វើការកែសំរួលរួចហើយ Youtube នឹងឲ្យអ្នកមើលឡើងវិញនូវវីដេអូដែលអ្នកបានកែនោះ ដើម្បីឲ្យអ្នកធ្វើការសំរេចចិត្ត មុននឹងអាប់ឡូតចូល Youtube។

YouTube បន្ថែមនូវកម្មវិធីធ្វើឲ្យព្រិលផ្ទៃមុខ
គេហទំព័រចែករំលែកវីដេអូនេះមានមោទនភាព នៅពេលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការដែលផ្សារភ្ជាប់ទំនាក់ទំនងមនុស្សជាមួយគ្នា តាមរយះការចែករំលែករឿងដោយភាពស្និទ្ធស្នាល និងស្មោះត្រង់បំផុត៕
ដោយ៖ សិលាប្រភព៖ TTE & VE