Samsung ទើបតែបង្ហាញជាផ្លូវការនូវទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Galaxy Chat។ នេះជាផលិតផលដំបូង បន្ទាប់ពី Galaxy S III ដែលបានបំពាក់ Nature UX នៅលើ Android 4.0 ជាមួយនឹងការរចនាទទួលអារម្មណ៍ពីធម្មជាតិ ហើយផ្តល់ដល់មនុស្ស។
Galaxy Chat មានKeyboard QWERTY គ្រប់គ្រាន់ និងមានប៊ូតុងចុចដាច់ដោយឡែកមួយទៀតដើម្បីជាការងាយស្រួលដល់ការចុចសារ ChatON របស់ Samsung។ និយាយពីរូបសណ្ឋាន Galaxy Chat មានអេក្រង់ 3 inch កំរិតពន្លឺ 320 x 480, មេម៉ូរីក្នុង 4GB, កាមេរ៉ា 2 megapixel មិនមានអំពូលflash LED។ Galaxy Chat នឹងដាក់លក់នៅអេស្បាញក្នុងខែនេះ និងពង្រីកទូលំទូលាយលើទីផ្សារពិភពលោកក្នុងរយះពេលខាងមុខនេះ។ Samsung មិនបានបង្ហាញពីតំលៃលក់របស់ Galaxy Chatទេ ដោយគ្រាន់និយាយថា តំលៃនឹងសមរម្យក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។

Samsung Galaxy Chat
រូបសណ្ឋានរបស់ Samsung Galaxy Chat:
> អេក្រង់ Touchscreen ទំហំ 3 inch កំរិតពន្លឺ 320 x 480> កាមេរ៉ាខាងក្រោយ 2 megapixel មិនមានអំពូល flash> មេម៉ូរីក្នុង 4GB អាចបន្ថែមបានតាមរយះកាត microSD> អាចភ្ជាប់ Wifi, Bluetooth, GPS, microUSB> ថ្ម 1200mAh> ប្រព័ន្ធប្រតិបត្តិការ Android 4.0, Nature UX> មានស្រាប់កម្មវិធី QuickOffice> ប៊ូតុងចុចប្រភេទ QWERTY> មិនទាន់មានព័ត៌មានពី CPU, RAM

ដោយ៖ សិលាប្រភព៖ TTE