Samsung ទើបតែធ្វើការចែកចាយនូវសំបុត្រអញ្ជើញមួយ ដល់បណ្តាលអ្នកសារព័ត៌មានស្តីពីការប្រារព្ធពិធីមួយនៅថ្ងៃទី 24/10 ដែលនឹងប្រារព្ធនៅទីក្រុង New York, សហរដ្ឋអាមេរិច។

ជាមួយនឹងអត្ថន័យ The Next Big Thing Is Here និងរូបភាពប៊ិច S-pen មួយដើម មនុស្សជាបានធ្វើការប៉ាន់ស្មានថា Samsung អាចនឹងបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូនកាត់ថេបប្ល៊េតGalaxy Note II សំរាប់ទីផ្សារអាមេរិច។ បើសិនជាមិនមែនទេនោះ យើងទាំងអស់គ្នានឹងបានឃើញឧបករណ៍ទំនើបអេក្រង់ធំថ្មីស្រឡាងមួយទៀតពីក្រុមហ៊ុន Samsung ហើយ៕

/

 

ដោយ៖ សិលាប្រភព៖ tte