ប្រជាបិ្រយភាព របស់កីឡាបាល់ទាត់​ កាន់តែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃជាលំដាប់ វាក៏បានក្លាយជាកីឡា ដែលមិនអាចខ្វះ សំរាប់ប្រទេសធំៗ ដូចជាប្រទេសចិនជាដើម ។ ព្រោះតែហេតុផលនេះហើយ ទើបកំពូល League បាល់ទាត់របស់ចិនមួយ ដែលមានក្រុមចូលរួមប្រកួត ១៦ ក្រុមនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ។ នៅក្នុងចំណោម ១៦ ក្រុមនេះមានក្រុមមួយ ដែលមានអ្នកគាំទ្រខ្លាំងក្លាជាងគេ គឺក្រុម Guangzhou Evergrande ។

/នៅក្នុងការប្រកួតម្តងៗ អ្នកគាំទ្ររបស់ក្រុម Guangzhou Evergrande តែងតែប្រមូលផ្តុំគ្នាទៅចូលរួមគាំទ្រ នៅកីឡាដ្ឋានដោយផ្ទាល់ជានិច្ច ។ ហើយថ្មីៗនេះ សន្ទុះនៃអ្នកគាំទ្រជានារីៗ ក៏កាន់តែកើនឡើងផងដែរ ។ អ្នកគាំទ្រជានារីជាច្រើន បានទៅចូលរួមទស្សនាការប្រកួតរបស់ក្រុមនេះ ដោយស្លៀកពាក់ ខោខូវប៊យខ្លី ជាមួយនិងអាវយឺតរបស់ក្រុម មើលទៅពិតជាស្អាតមែន ។ ពួកគេមើលទៅពិតជាមានភាពសប្បាយរីករាយណាស់ បន្ទាប់ពីក្រុម Guangzhou Evergrande ឈ្នះក្រុម Dalian Aerbin ក្នុងលទ្ធផល ៣ ទល់ ០ ។

/

/

/ក្នុងក្របខណ្ឌបាល់ទាត់ Super League បន្ទាប់ពី ២០ ប្រកួតរួចមកក្រុម GuanzhongEvergrande នាំមុខដោយឈ្នះ ១៧ ដង និងស្មើ ៣ ដងប៉ុណ្ណោះដោយមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងឡើយ នាំមុខក្រុមគូប្រជែងរបស់ខ្លួន Dalian Aerbin ដែលឈ្នះបាន១៤ ប្រកួត ៕

/

/

ដោយ ៖ កុសលប្រភព ៖ k14