មិនគួរឲ្យជឿ ៖ នៅពេលដែលអ្នកគិតដល់ក្រុមហ៊ុនហោះហើរ VietJet អ្នកប្រាកដជានឹកឃើញដល់ស្រីៗម៉ូដែលស្អាតៗ ក្នុងឈុតប៊ីគីនី ជាមិនខាន។ សម្រាប់ឆ្នាំថ្មី ២០១៨ នេះ ក្រុមហ៊ុនហោះហើរ នឹងដាក់នារីៗម៉ូដែល ក្នុងឈុតប៊ីគីនី ក្រហម និងលឿង។
ប្រធានបទសម្រាប់ឆ្នាំថ្មីនេះគឺ air cabin catwalk ដែលមានការចូលរួមពី កញ្ញា Celine Franch អាយុ២០ឆ្នាំ ជាតារាម៉ូដែលសហរដ្ឋអាមេរិក ហើយមានអ្នកគាំទ្រ 950,000 នាក់ ក្នុង Instagram។ មិនតែប៉ុណ្ណោះ បវរកញ្ញាជនជាតិថៃ Kwanlada Rungrojampa និង កញ្ញា Ming Tu Nguyen ដែលជាកំពូលតារាបង្ហាញម៉ូតជនជាតិវៀតណាម ក៏មានវត្តមានផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុនហោះហើរ VietJet បាននិយាយថា ពួកគេបានខិតខំធ្វើការស្វែងរកតារាម៉ូដែល មកពីបណ្តាប្រទេសខុសៗគ្នា ដើម្បីមកធ្វើការថតរូប ផ្សព្វផ្សាយពីប្រទេសវៀតណាម។
យោងតាម CEO Thi Phuong Thao របស់ VietJet Air បានលើកឡើងថា បុគ្គលិកក្នុងឈុតប៊ីគីនី គឺ«ជួយលើកកម្ពស់ នៃវប្បធម៌ដ៏អភិរក្សរបស់វៀតណាម»។
នាងបាននិយាយថា៖ «អ្នកមានសិទ្ធក្នុងការស្លៀកសម្លៀកបំពាក់ដែលអ្នកចូលចិត្ត មិនថាប៊ីគីនីឬ សម្លៀកបំពាក់ប្រពៃណី។ ពួកយើងមិនប្រកាន់អ្នកទេសចរក្នុងការស្លៀកប៊ីគីនីឡើយ។ ប្រសិនបើការស្លៀកបែបនោះ ធ្វើឲ្យគេសប្បាយចិត្ត ពួកយើងក៏សប្បាយចិត្តដែរ»៕
ប្រភព៖ asiaone.com