ថ្មីៗនេះ LG បានបង្ហាញនូវប័ណ្ណប៉ាតង់មួយ ពាក់ព័ន្ធនឹងការបញ្ចាំង Slide រូបភាព នៅលើអេក្រង់បង្ហាញរូបភាពពាក់នៅក្បាល (head mounted display - HMD: អេក្រង់នេះអាចបំពាក់នៅក្នុងវ៉ែនតា មួយ ដាក់នៅមុខភ្នែកមនុស្ស ហើយបច្ចេកវិទ្យានេះ បានបង្ហាញខ្លួនយូរដែរហើយ)។ LG បានសរសេរនៅក្នុងប័ណ្ណប៉ាតង់ថា ពេលដែលអ្នកប្រើកំពុងតែមើលខ្លឹមសារអ្វីមួយនៅលើអេក្រង់ក្រៅមួយ (ឧទាហរណ៍ ដូចជានៅលើអេក្រង់ Tablet មួយចុះ...) ឧបករណ៍ HMD នឹងដាក់នៅក្នុង Sleep Mode។ ប៉ុន្តែពេលអ្នកប្រើប្រាស់បែរក្បាល ទៅទិសដៅណាផ្សេងទៀត ខ្លឹមសារដែលកំពុងបង្ហាញនៅលើ Tablet នឹងត្រូវបានផ្ទេរទៅកាន់ HMD ហើយអាចបន្តមើលរឿង ឬ រូបភាព បានធម្មតា។

LG និយាយថា ពេលដែលរូបភាពត្រូវបានផ្ទេរពី អេក្រង់ក្រៅមួយ ទៅ HMD, ផ្នែកស៊ុមនៃ HMD នឹងញ័រ ដើម្បីប្រាប់ជាសញ្ញាណ ហើយទន្ទឹមនឹងនោះ វីដេអូនឹងត្រូវបាន Pause បណ្តោះអាសន្នប៉ុន្មានវិនាទីផងដែរ។​

/

យើងសង្ឃឹមថា ក្រុមហ៊ុននឹងបញ្ចេញបច្ចេកវិទ្យា នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះផងចុះ៕

ដោយ៖ សិលាប្រភព៖ TTE