នេះជាលើកដំបូងហើយបើគិតតាំងពីផលិតផល iPhone បានបង្ហាញខ្លួនកាលពីឆ្នាំ 2007 ចំនួនអ្នកប្រើប្រាស់ iPhone ដែលចង់ទិញស្មាតហ្វូនស៊េរីបន្ទាប់របស់ Apple មានការធ្លាក់ចុះ។ នេះគឺជាលទ្ធផលពីការស្រាវជ្រាវថ្មីមួយដែលត្រូវបាន Strategy Analytics (SA) ធ្វើការស្រាវជ្រាវ។ ក្នុងនោះ 88% អ្នកប្រើប្រាស់ iPhone នៅអាមេរិចបានឲ្យដឹងថា ពួកគេនឹងទិញ iPhone ស៊េរីបន្ទាប់ពេលដែលវាបង្ហាញខ្លួន។ ចំនួននេះគឺទាបជាងកំរិត 93% ស្ថិតិកាលពីឆ្នាំទៅដែលស្រាវជ្រាវដោយ SA ដូចគ្នា។ មិនមែនមាននៅតែអាមេរិច ការស្រាវជ្រាវខាងលើក៏ត្រូវបានធ្វើឡើងនៅបណ្តាប្រទេសឯអឺរ៉ុបខាងលិច ដែលលទ្ធផលគឺទទួលបាន 75% បានថយចុះ13% បើប្រៀបនឹងចំនួន 88% កាលពីឆ្នាំ 2011។

/

បណ្តាអ្នកវិភាគ និងសារព័ត៌មានជាច្រើនបានធ្វើការស្តីបន្ទោសក្រុមហ៊ុន Apple ក្នុងការធ្វើឲ្យបាត់នូវភាពច្នៃប្រឌិត ដែលកត្តានេះបានធ្វើឲ្យអ្នកប្រើប្រាស់ដែលស្មោះស្ម័គ្រនឹង Apple ត្រូវបង្ខំចិត្តគិតសារជាថ្មីថាគួរតែបន្តទិញ iPhone ស៊េរីបន្ទាប់រឺក៏អត់? រឿងដែលគួរព្រួយបារម្ភសំរាប់ Apple គឺចំនួនអ្នកដែលស្មោះស្ម័គ្រនឹង Apple ធ្វើការគិតឡើងវិញនេះកំពុងតែមានការកើនឡើងជាលំដាប់៕

ដោយ៖ សិលាប្រភព៖ tte