ក្នុងការសាកល្បងទម្លាក់នៅកំរិតកំពស់ផ្សេងៗគ្នា iPad mini នៅតែអាចដំណើរការបាន ក្នុងពេលដែល Google Nexus 7 មិនមានសំណាងដូច្នេះទេ ពោលគឺខូចតែម្តង។
iPad mini និង Nexus 7 ជា Tablet ពីរដែលមានទំហំតូច hot បំផុតក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងពេលក្នុងពិភពបច្ចេកវិទ្យានៅកំពុងមានការប្រកែកគ្នាថា model មួយណាដែលល្អជាង គេហទំព័រ Android Authority បានធ្វើការពិសោធន៍ដោយការទម្លាក់ចុះ Tablet ទាំងពីរនេះ ដើម្បីវាស់ពីកំរិតនៃភាពរឹងមាំរបស់វាទាំងពីរ។

Tablet នីមួយៗនឹងត្រូវបានទម្លាក់ចុះបីដង នៅកំរិតកំពស់ផ្សេងគ្នា។ នៅក្នុងការទម្លាក់លើកទីមួយTablet ទាំងពីរមិនមានបញ្ហាអ្វីទេ បើទោះជា Nexus 7 ស្រាំអេក្រង់បន្តិចបន្តួច។ នៅក្នុងការទម្លាក់លើកទីពីរ Nexus 7 បន្តមានការខូចខាតច្រើនជាងមុន ហើយនៅលើកចុងក្រោយ iPad mini នៅតែអាចដំណើរការបាន ក្នុងពេលដែល Nexus 7 ត្រូវខូចខាតទាំងស្រុង។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិលាប្រភព៖ zng