ក្រោយការវិលត្រលប់វិញពីសង្វៀងនៅអឺរ៉ុប Chelseaបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនចំពោះQPR។
ក្រោយពីការប្រកួតចាប់ផ្តើមបាន១នាទី អ្នកទស្សនាមិនទាន់តែបានរកកន្លែងអង្គុយបានស្រួលបួលផងនោះ គ្រាប់បាល់មួយគ្រាប់ត្រូវបានស៊ុតបញ្ចូលទី។ អ្នករកគ្រាប់បាល់បានគឺកីឡាករវ័យក្មេងDaniel Sturridge។បន្ទាប់មកគ្រាប់បាល់ជាច្រើនគ្រាប់ទៀតត្រូវបានរកបាន ក្នុងរយះពេលតែ២៥នាទីប៉ុណ្ណោះChelseaរកបាន៤គ្រាប់ចូលក្នុងសំណាញ់QPR។ លុះដល់ចូលតង់ទី២ ក្រុមទាំងពីរបានរកគ្រាប់បាល់បានមួយក្រុមមួយគ្រាប់ថែមទៀត។ ខ្សែប្រយុទ្ធFernando Torresលេងបានដ៏អស្ចារ្យដែលបានធ្វើឲម្វាស់ក្លឹបសប្បាយចិត្តយ៉ាងខ្លាំង។

ជ័យជំនះ៦-១ Chelseaនៅចាញ់ពន្ទុArsenal តែ៥ប៉ុណ្ណោះក្នុងតារាងពិន្ទុ៕
លទ្ធផល៖ Chelsea-QPR (6-1)រកគ្រាប់បាល់៖ Sturridge (1’), Terry (13’), Torres (19’, 25’, 64’), Malouda (80’), Cisse (84’)កីឡាករប្រកួត៖ Chelsea: Cech, Ferreira, Bosingwa, Terry, Cole, Mata, Essien, Lampard,Sturridge,Torres,Kalouបំរុង: Turnbull, Romeu, Ramires, Drogba, Malouda, Meireles, HutchinsonQPR: Kenny, Onuoha, Ferdinand, Hill, Taiwo, Mackie, Barton, Derry, Buzsaky, Cisse, Zamoraបំរុង: Cerny, Gabbidon, Campbell, Traore, Young, Smith, Wright-Phillipse
ដោយ៖ និស្ស័យប្រភព៖ 24h-zing