[IMG]
អ្នកប្រើប្រាស់ភាគច្រើនសុទ្ធតែបានលើកឡើងថា បណ្តាប្រព័ន្ធប្រតិបត្តិការសំរាប់សមិទ្ធិផលរបស់ Apple ដូចជា Mac និង iOS សុទ្ធតែមានសុវត្ថិភាពល្អនិងមានស្ថេរភាព។ ប្រការនេះគឺត្រូវបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ បើយោងតាមសេចក្តីរាយការណ៍ថ្មីបំផុតមួយពីក្រុមហ៊ុននិរភ័យកុំព្យូរទ័រTrend Micro ដោយគិតត្រឹមតែក្នុងរយៈពេលបីខែដើមឆ្នាំ ២០១២ នេះ, Apple បានរកឃើញ Macមានរហូតដល់ ៩៣ កំហុសផ្នែកប្រព័ន្ធសុវត្ថិភាព ដែលជាចំនួនមួយមានកំរិតខ្ពស់បំផុតនៅក្នុងបញ្ជីរៀបឈ្មោះនៃកំហុសផ្នែកប្រព័ន្ធសុវត្ថិភាព និងខ្ពស់ជាងបណ្តាគូរប្រជែងរបស់ខ្លូនមានដូចជាក្រុមហ៊ុន Microsft, Google និង Oracle ទៀតផង។ ស្ថិតនៅលេខរៀងទី ២ គឺ Oracle ជាមួយចំនួន ៧៨ កំហុស, Google ស្ថិតក្នុងលំដាប់លេខ ៣ ជាមួយចំនួន ៧៣​ កំហុស និង Microsoft ស្ថិតក្នុងលំដាប់លេខ ៤ ជាមួយចំនួនត្រឹមតែ ៤៣ កំហុសប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃការធ្វើស្ថិតិក្នុងរយៈពេលកំឡុងបីខែកន្លងមកនេះ។ /១០ ក្រុមហ៊ុនដែលមានបញ្ហាច្រើនបំផុតនៅលើសមិទ្ធិផលរបស់ខ្លួន រាល់កំហុសទាំង ៩៣ ខាងលើសុទ្ធតែស្ថិតនៅក្នុងបណ្តាកំណែ Leopard និង Snow Leopard របស់ Mac, ជាមួយចំនួន ១/៣ នៃចំនួននោះត្រូវបានអោយដឹងថាគឺជាកំហុសដែលមានលក្ខណៈ ធ្ងន់ធ្ងរ បំផុត (Critical) ។ ក្នុងនោះដែរកម្មវិធី Browser Safari មានកំហុសច្រើនបំផុតនៅក្នុងខែ មីនា ២០១២ កន្លងទៅនេះ។ កំហុសធ្ងន់ធ្ងរបំផុតដែលយើងធ្លាប់បានលឺនាថ្មីៗកន្លងមកនេះគឺបានធ្វើអោយកុំព្យូទ័រ Mac ជាង៦០០.០០០ គ្រឿងឆ្លង trojan Flashback ។ Apple ក្រោយមកបានបញ្ចេញ patche Java ចំនួនពីរកំណែនិងកម្មវិធីលុប Flashback មួយដើម្បីដោះស្រាយបញ្ហាកំហុសខាងលើនោះ។ ក្នុងពេលនោះ ប្រព័ន្ធប្រតិបត្តិការ iOS ដំណើរការលើ iPhone, iPod និង iPad បែរជាមានសុវត្ថិភាពល្អជាងគូរប្រជែងរបស់ខ្លួនគឺ Android ។ Trend Micro បានអោយដឹងថានៅក្នុងត្រីមាសទី ១ឆ្នាំនេះ, ប្រព័ន្ធប្រតិបត្តិការ Android របស់ Google មាន Software រហូតដល់ ៥.០០០ ដែលមានផ្ទុកនូវ trojan ។ ប៉ុន្តែក្រុមហ៊ុន Trend Micro បានលើកឡើងថាប្រការនេះគឺគ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះឡើយ ព្រោះជាមួយនឹងការកើនឡើងនៃបរិមាណ smartphone និងអ្នកប្រើប្រាស់Android កំពុងតែមានសន្ទុះកើនឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំពោះដែលថាវាបានក្លាយជាទិសដៅវាយលុករបស់បណ្តា hacker វាក៏មិនមែនជារឿងចំលែកដែរ។ ចំពោះប្រព័ន្ធប្រតិបត្តិការ iOS វិញបរិមាណនៃអ្នកប្រើប្រាស់មិនសូវច្រើននោះឡើយ ​ដោយសារមិនបើកទូលាយដូច Android,ហើយបណ្តាកម្មវិធីទាំងអស់នៅមុនពេលដាក់ចូលក្នុង App Store គឺសុទ្ធតែត្រូវបាន Apple ធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត ដូច្នេះហើយតាំងពីដើមរៀងមកគេមិនដែលលឺថាកម្មវិធីនៅលើ App Store មានផ្ទុក trojan ម្តងណានៅឡើយ៕
ប្រភព៖ Cult of Macដោយ៖ រស្មី