ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក កាលពីថ្ងៃទី ១៣ធ្នូ បានឱ្យដឹងថា ការពិនិត្យមើលតាមរយៈកែវយឺតអវកាស Hubble បានប្រទះឃើញទឹក បាញ់ចេញពីប៉ូលខាងត្បូងរបស់ព្រះចន្ទ Europa ដែលជាភពរណបរបស់ ភពព្រហស្សត៍ (Jupiter)។

រូបបង្ហាញអំពីចរន្ធទឹក និងគ្រាប់ទឹក បាញ់ចេញមកផ្ទៃខាងក្រៅរបស់ Europa (រូប ៖ NASA)
ចំហាយ និងគ្រាប់ទឹកដែលបាញ់ចេញពីផ្ទៃដីរបស់ Europa ត្រូវបានអ្នកវិទ្យាសាស្ដ្រ អះអាងកាលពីថ្ងៃទី ១២ធ្នូថា មានកម្ពស់ប្រមាណជា ២០០គីឡូម៉ែត្រ។ Kurt Retherford អ្នកជំនាញការផ្នែកស្រាវជ្រាវអំពីភពនានា នៃមន្ទីរស្រាវជ្រាវនិរតី របស់អាមេរិក ឱ្យដឹងថា ប្រសិនប្រការនេះត្រូវបានគេបញ្ជាក់ និងទទួលស្គាល់ នោះការរកឃើញថ្មីនេះនឹងមានឥទ្ធិពលធំធេង ទៅលើការវាយតម្លៃរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ស្ដីអំពីលក្ខខណ្ឌដែលអាចឱ្យរស់នៅបាន នៅលើព្រះចន្ទ Europa ដែលជាភពរណបរបស់ភពព្រហស្សត៍។គួររំឭកថា ការពិនិត្យមើលរបស់កែវយឺត Hubble ទៅលើតំបន់ខាងលើ កាលពីខែតុលា ឆ្នាំ ១៩៩៩ និងក្នុងខែវិច្ឆិកា ២០១២ គេមិនបានប្រទះឃើញបាតុភូតនេះ។ មុននេះ យានអវកាស Galileo ក៏ធ្លាប់បានហោះកាត់ Europa កាលពីចុងទសវត្សទី ៩០ ប៉ុន្ដែ ក៏មិនបានប្រទះឃើញករណីទឹកបាញ់ចេញមកក្រៅបែបនេះ។ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ចំហាយទឹកនេះ អាចបាញ់ចេញពីក្រហែងនានា ក្នុងផ្ទាំងទឹកកក នៅតំបន់ ប៉ូលខាងត្បូងរបស់ព្រះចន្ទ Europa ដែលក្រហែងទាំងនោះ បានប្រេះដោយសារសម្ពាធ ពីភពព្រហស្សត៍បំផុត។ នៅពេលដែល ព្រះចន្ទ Europa មកជិតភពព្រហស្សត៍ វានឹងទទួលសម្ពាធពីទំនាញធ្វើស្នាមប្រេះ ត្រូវជិតមកវិញ។ ក្រោយមកផ្ទាំងថ្មដែលនៅគ្របពីលើស្នាមប្រេះនោះ ត្រូវហើបមកក្រៅ ដោយសារតែទំនាញ ក្នុងពេលវាមកជិត ភពព្រហស្សត៍ជាថ្មី ធ្វើឱ្យស្នាមប្រេះទាំងនោះ កាន់តែធំ នាំឱ្យទឹកអាចបាញ់ចេញមកក្រៅ។ស្នាមប្រេះដែលនាំឱ្យបាញ់ទឹកចេញនេះ ក៏អាចបណ្ដាលមកពីការកកិតរវាងផ្ទាំងទឹកកក ឬក៏ដោយសារសម្ពាធពីផ្ដាយដុះកន្ទុយផងដែរ។

ព្រះចន្ទ Europa ដែលជាភពរណបរបស់ ភពព្រហស្សត៍ (Jupiter)
ចំហាយទឹកបែបនេះ ក៏ត្រូវបានគេរកឃើញ នៅលើភពរណប Enceladus របស់ព្រះសៅរ៍ ហើយដោយសារសម្ពាធខ្ពស់ជាង Europa ១២ដង ដូច្នេះ វាអាចបាញ់ចំហាយទឹករបស់វា បានឆ្ងាយជាង Europa ។បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងបន្ដតាមដានបាតុភូតនេះ មុនពេលប្រកាសការរកឃើញនេះ ជាផ្លូវការ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ច្រឡំក្បួនរថយន្តដង្ហែមង្គលការ ថាជាក្រុមអាល់កៃដា យន្តហោះអាមេរិកគ្មានមនុស្សបើក បាញ់ប្រហារ
ជាលទ្ធផល ក្មេងប្រុស ដែលត្រូវគេ ខ្វេះភ្នែក ទាំងសងនោះ ចេញពី មន្ទីរពេទ្យហើយ (មានវីដេអូ)
វីដេអូ ចោរអស់លក្ខណ៍ ប៊ិះក្ស័យសង្ខារ ពេលចេញ ធ្វើសកម្មភាព
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Space/ Cnet