កែវយឹតតារាសាស្ដ្រ Hubble បានបង្ហាញនូវរូបភាពភពព្រហស្បតិ៍ កំពុងតែសម្លឹងមកផែនដី ដោយប្រើ “ភ្នែកម្ខាង” ដូចទៅនឹង Cyclops ។

នៅពេលដែលព្រះចន្ទ Ganymede បានឆ្លងកាត់ចំនុចកណ្ដាលនៃព្យុះ Great Red Spot នៅលើភពព្រហស្បតិ៍ វាបានបន្សល់ទុកនូវរូបភាពដ៏អាថ៌កំបាំងមួយ ដូចទៅនឹងគ្រាប់ភ្នែកដ៏ធំ ដែលមានអង្កត់ផ្ចិត វែងជាង ១៦.០០០គីឡូម៉ែត្រ។ Hubble ដែលកំពុងតែពិនិត្យមើលទៅលើការប្ដូរផ្លាស់នៃព្យុះ Great Red Spot ទើបប្រទះឃើញទិដ្ឋភាពដ៏ចម្លែកនេះ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានទទួលស្គាល់ថា កាមេរ៉ា Wide Field Camera 3 របស់ Hubble ថតបានរូបភាពនេះ “ភពព្រហស្បតិ៍ សម្លឹកមើលមកកែវយឹតតារាសាស្រ Hubble ដូចទៅនឹងយក្ស Cyclops ភ្នែកមួយ”។

Great Red Spot គឺជាព្យុះកំបុតធំមួយ នៅភាគខាងត្បូងនៃតំបន់អេក្វាទ័រ របស់ភពព្រហស្បតិ៍ ដោយវាបាន និងកំពុងកើតមាននៅតំបន់នេះ ប្រហែល ចាប់ពី ៣០០ ទៅ ៤០០ឆ្នាំកន្លងមក ហើយវាត្រូវបានគេចាត់ទុកថា ជាព្យុះធំបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ ចំណែក Ganymede គឺជាព្រះចន្ទធំបំផុត ក្នុងចំណោមព្រះចន្ទ ចំនួន ៦៧ របស់ភពព្រហស្បតិ៍ ហើយវាមានទំហំធំជាងភពព្រះពុធ (Mercury)។
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ RT