ក្រុមតារាវិទូអន្តជាតិមួយក្រុម បានរកឃើញភពថ្មីមួយ ដូចទៅនឹងភពព្រហស្បតិ៍ (Jupiter)វិលជុំវិញផ្កាយមួយ ដែលនេះ ត្រូវគេសង្ឃឹមថា នឹងអាចរកឃើញប្រព័ន្ធព្រះអាទិត្យថ្មី រួមនឹងភពជាច្រើនដែលមានដី ដូចភពផែនដី ក្នុងលំហអវកាស។

UPI កាលពីម្សិលមិញចេញផ្សាយថា តាមរយៈទិន្នន័យដែលបានមកពីកែវយឹតតារាសាស្ដ្រកំពស់ 3,6 នៅអឺរ៉ុប ក្រុមអ្នកវិទ្យាសាស្ដ្រ កំណត់បានភពមួយដូចទៅនឹងភពព្រហស្បតិ៍។ ភពដែលត្រូវគេហៅថា HIP 11915b នេះ វិលជុំវិញព្រះអាទិត្យមួយ ដែលប្រហាក់ប្រហែលនឹងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។

/

ភពដែលទើបត្រូវបានរកឃើញនេះ មិនត្រឹមតែមានទម្ងន់ ទំហំ និងសមាសធាតុ ដូចទៅនឹងភពព្រហស្បតិ៍នោះទេ តែចម្ងាយពីវាទៅផ្កាយមេរបស់វា ក៏ដូចទៅនឹងចម្ងាយពីភពព្រហស្បតិ៍ទៅព្រះអាទិត្យដូច្នោះដែរ។ ព្រះអាទិត្យដែលភព ព្រហស្បតិ៍ទីពីរ វិលជុំវិញ មានឈ្មោះថា HIP 11915 នេះ ក៏មានទម្ងន់ និងសមាសធាតុ ដូចព្រះអាទិត្យរបស់មនុស្សលោក។

ប្រការខាងលើនេះ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រគិតថា ប្រព័ន្ធព្រះអាទិត្យថ្មីនេះ បាន និងកំពុងវិវត្តជាមួយនឹងបណ្ដាភពដែលមានដី ដែលមានលក្ខណៈដូចភពផែនដី។

គួររំលឹកថា ការសិក្សាស្រាវជ្រាវនានា បានរកឃើញប្រព័ន្ធព្រះអាទិត្យផ្សេងៗជាច្រើន ប៉ុន្តែ បណ្ដា​ប្រព័ន្ធព្រះអាទិត្យដែលងាយនឹងមើលឃើញបំផុត ហើយត្រូវគេស្វែងយល់បំផុត នោះគឺបណ្ដាប្រព័ន្ធព្រះអាទិត្យដែលមានភពធំៗ វិលជុំវិញផ្កាយមេដែលមានគន្លងគោចរតូចចង្អៀត។ បណ្ដាភពធំៗទាំងនោះ អាចបាំងពន្លឺព្រះអាទិត្យរបស់វា ដូច្នេះ គេងាយនឹងពិតជាងាយនឹងមើលឃើញច្បាស់ ក៏ប៉ុន្តែ ការរកឃើញភពមួយដែលដូចទៅនឹងផែនដីគឺជាប្រការលំបាក។

/

កន្លងមកនេះ អ្នកវិទ្យាសាស្រ្ដ បានរកឃើញប្រព័ន្ធព្រះអាទិត្យផ្សេងៗជាច្រើន ប៉ុន្តែ ការរកឃើញភពមួយដែលមានលក្ខណៈដូចផែនដី គឺជាការលំបាក

តារាវិទូ Megan Bedell មកពីសាកលវិទ្យាល័យ Chicago ថ្លែងថា ៖ ក្រោយការស្វែងរករយៈពេលពីរទសវត្សរ៍ ចុងក្រោយយើងខ្ញុំក៏រកឃើញបណ្ដាភពដែលមានលក្ខណៈដូចទៅនឹងភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techtimes