ក្រុមតារាវិទូ ទើបតែបានប្រកាសឱ្យដឹងអំពីំដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទាក់ទិននឹង​ការរក​ឃើញកន្លែងកកើតនៃផ្កាយទាំងឡាយក្នុងអវកាស បើទោះដំណាក់កាល កំពូល បាន​កន្លងផុតទៅ។

/

តាមរយៈតេឡេស្កូប Hubble ក្រុមតារាវិទូរបស់ NASA បានរកឃើញតំបន់ដែលអាចកកើត និងគ្រប់គ្រងការកកើតរបស់បណ្ដាផ្កាយថ្មី។ វាគឺជាការកកើតឡើងវិញ ដែលក្នុងនោះរួមមានរណ្ដៅខ្មៅ ទូយោ និងផ្កាយថ្មីៗ។

ដំណើរការខាងលើត្រូវបានគេអះអាងដូចតទៅ ៖ ដំបូង បណ្ដាទូយោអវកាស បាញ់ថាមពលចេញពីរណ្ដៅខ្មៅ Black Hole ធ្វើឱ្យបរិយាកាសជុំវិញឡើងកំដៅ។ ប្រការនេះ ប៉ះពាល់ដល់សីតុណ្ហភាព និងល្បឿននៃធូលី និងធាតុនានា ធ្លាក់ទៅលើហ្គាឡាក់ស៊ី។

Megan Donahue អ្នកដឹកនាំការស្រាវជ្រាវ បានថ្លែងថា បើសិនពិបាកយល់ អ្នកអាចយកព្យុះ ធ្វើជាឧទាហរណ៍។ នៅពេល កន្ទុយនាគ បាញ់ខ្យល់ និងធាតុនានា ពីក្នុងចេញពីក្រៅហ្គាឡាក់ស៊ិ នោះ ធាតុមួយផ្នែកនឹងបាត់បង់កំដៅ ហើយវា កកជាដុំត្រជាក់​ រួចធ្លាក់ត្រឡប់មកក្នុងហ្គាឡាក់ស៊ីវិញ ពោលគឺដូចទៅនឹងទឹកភ្លៀង។

/

អ្នកវិទ្យាសាស្ដ្ររូបនេះបន្តថា បណ្ដា គ្រាប់ភ្លៀង នឹងថយកំដៅ ហើយក្លាយទៅជាពពកគីមីល្អិត។ នៅពេលប្រមូលផ្ដុំគ្នា បណ្ដាពពកទាំងនោះ នឹងក្លាយទៅជាបណ្ដាផ្កាយ។ ដូច្នេះ គ្រាប់ភ្លៀង ទាំងនេះ នឹងពឹងផ្អែកច្រើនទៅលើបណ្ដា ទូយោ អវកាស ព្រោះថា គ្រាប់ភ្លៀង ទាំងឡាយ បង្ហាញខ្លួននៅជុំវិញបណ្ដាដុំពពកយក្សដែលកើតឡើងដោយសារ ទូយោ​បាញ់ឡើង។ កត្តាខាងលើនេះ នឹងបង្កើតបានជាតំបន់ដែលមានធាតុអាចកកើតជាផ្កាយ វិលជុំវិញរណ្ដៅខ្មៅដែលនៅកណ្ដាល។

/

ជាមួយនឹងការរកឃើញថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញចម្លើយ ឆ្លើយតបទៅនឹងសំនួរ ៖ ហេតុអ្វីបណ្ដាហ្គាឡាក់ស៊ីដែលពេញដោយធាតុធូលី បែរជាមិនប្រែក្លាយធាតុទាំងអស់នោះទៅជាផ្កាយ? ចម្លើយគឺថា ការ កកើតផ្កាយធំ ឬតូច​ គឺវាពឹងផ្អែកទៅលើដំណើរការក្ដៅ និងត្រជាក់៕

ប្រែសម្រួលដោយ ៖​ តារាប្រភព ៖ astronomy