ផ្ដាយដុះកន្ទុយមួយ កំពុងធ្វើដំណើរឆ្ពោះទៅជិតព្រះអាទិត្យ នៅចុងខែវិច្ឆិកានេះ ហើយតាមក្រុមអ្នកវិទ្យាសាស្ដ្រ ប្រសិនវាមិនត្រូវបានដុតកំទេចដោយព្រះអាទិត្យ នោះមនុស្សនឹងអាចមើលឃើញវាដោយភ្នែកធម្មតា ក្នុងខែធ្នូ។ ទំព័រ Reuters បានរាយការណ៍កាលពីថ្ងៃទី ១១កន្លងទៅថា ផ្កាយដុះកន្ទុយ ISON នឹងហោះកាត់មុខព្រះអាទិត្យ ក្នុងរយៈចម្ងាយ ប្រហែល ១លានគីឡូម៉ែត្រ នៅថ្ងៃតី ២៨វិច្ឆិកា។

/

ទស្សនាផ្ដាយដុះកន្ទុយ ISON (រូប ៖ skyandtelescop)

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រមិនប្រាកដថា បញ្ហាអ្វីខ្លះនឹងអាចកើតមានឡើងចំពោះផ្កាយដុះកន្ទុយ ISON ប៉ុន្ដែសន្និដ្ឋានថា វានឹងត្រូវផ្ទុះជាបំណែក នៅពេលហោះក្នុងល្បឿន ៣៧៧គីឡូម៉ែត្រ/វិនាទី និងទៅប៉ះនឹងកំដៅ ២,៧៦០អង្សាសេ គ្រប់គ្រាន់សម្រាប់ជាតិទឹក លោហធាតុរបស់វា រលាយ និងឆេះខ្ទេច។ប៉ុន្ដែ ប្រសិនកំដៅដ៏កំពូលនោះ មិនបានកំទេចជីវិតរបស់ ISON នោះទំនាញរបស់ព្រះអាទិត្យនឹងបំបែកវាទៅជាដុំៗ។ យ៉ាងនេះក្ដី បើតាមការគន់គូរ ថ្មីៗនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្របាន បង្ហាញថា ISON នឹងនៅតែមានជីវិត ហើយវានឹងជាឱកាសល្អដើម្បីឱ្យមនុស្សអាចគយគន់ទិដ្ឋភាពស្រស់ស្អាតរបស់វា ក្នុងខែធ្នូខាងមុខ។ដូចទៅនឹងផ្កាយដុះកន្ទុយដទៃ ISON គឺជាដុំឧស្ម័នកក លាយលំជាមួយធូលី ថ្ម ដែលបានកើតឡើងនៅក្បែរប្រព័ន្ធព្រះអាទិត្យ។ ISON តែងហោះហើរទៅតាមគន្លងមួយដែលទទួលឥទ្ធិពលពីទំនាញរបស់ព្រះអាទិត្យ និងបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ។

/

កែវយឹតអវកាស Hubble របស់ NASA បានបញ្ជាក់ថា ISON មានស្នូលទំហំ ៤គីឡូម៉ែត្រ នៅពេលហោះមកក្បែរព្រះអាទិត្យ កំដៅនឹងធ្វើឱ្យឧស្ម័នកករបស់វារលាយជាចំហាយ ហើយនឹងមានកន្ទុយ យ៉ាងតិចប្រវែង ៩២,០០០ គីឡូម៉ែត្រ។នៅថ្ងៃទី ២៦ ធ្នូ ចុងឆ្នាំនេះ ផ្កាយដុះកន្ទុយ ISON នឹងមានគំលាតពីផែនដី ប្រមាណជា ៦៤លានគីឡូម៉ែត្រ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

NASA បញ្ជូនមនុស្សទៅកាន់ អវកាស ដោយខ្លួនឯង នាឆ្នាំ ២០១៧

សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់

កូរ៉េខាងជើង ប្រហារ​ជីវិត​ពលរដ្ឋខ្លួន ព្រោះ​លួច​មើល​ភាពយន្ត​កូរ៉េខាងត្បូង

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Reuters/Kh