Plants Vs. Zombies គឺជាចំណងជើងនៃហ្គេម tower defense ដ៏ល្បីឈ្មោះ និងត្រូវបានគេចូលចិត្តជាខ្លាំង ដោយសារតែវាងាយស្រួលនឹងលេង ប៉ុន្ដែ វាក៏បង្កឱ្យអ្នកលេង “ញៀន” ផងដែរ។នៅក្នុងការឃោសនាថ្មីៗនេះ EA ទើបតែបានសម្រេចចិត្ត ដាក់ឱ្យទាញយកដោយឥតគិតថ្លៃ នូវ ហ្គេម Plants Vs. Zombies សម្រាប់ PC និង Mac ។ ជាធម្មតា ហ្គេមនេះ ត្រូវបានដាក់លក់ ក្នុងតម្លៃ ៤,៩៩ដុល្លារអាមេរិក។

/

ដើម្បីទាញយក ហ្គេម នេះ អ្នកត្រូវមានគណនី Origin (Origin គឺជាសេវាកម្ម download របស់ EA ប្រហាក់ប្រហែលនឹង Steam) និងទាញយកមកដាក់នៅលើ desktop client Origin (កម្មវិធីដែលអនុញ្ញាតឱ្យអ្នក ទាញយក និងដំឡើង ហ្គេម របស់ EA) ។ ក្រោយពីបានទាញយក អ្នកអាចលេងហ្គេមនេះ ដោយមិនបាច់បង់ប្រាក់ ជារៀងរហូត។ ការប្រូម៉ូសឹននេះ មានសុពលភាពត្រឹមថ្ងៃទី ២៨ឧសភាប៉ុណ្ណោះ។

Plants Vs. Zombies គឺជាចំណងជើងនៃហ្គេម tower defense ដ៏ល្បីឈ្មោះ និងត្រូវបានគេចូលចិត្តជាខ្លាំង ដោយសារតែវាងាយស្រួលនឹងលេង ប៉ុន្ដែ វាក៏បង្កឱ្យអ្នកលេង “ញៀន” ផងដែរ។ នៅក្នុង ហ្គេម នេះ អ្នកនឹងមានភារកិច្ច ការពារផ្ទះរបស់អ្នក ពីហ្វូង ខ្មោចឆៅ zombies ដែលចេះតែមកយាយី។ ប៉ុន្ដែ ជំនួសឱ្យការប្រើអាវុធ ដូចជាកាំភ្លើងជាដើម អ្នកបែរជាត្រូវប្រើប្រាស់បន្លែ ដើមឈើ ជាអាវុធទៅវិញ។ ការប្រូម៉ូសឹនរបស់ EA នេះ គឺជាឱកាសល្អសម្រាប់អ្នកចូលចិត្តលេង ដែលចង់បាន ហ្គេម Plants Vs. Zombies ហើយប្រសិនមិនទាន់មាន អ្នកអាចទាញយក ហ្គេម នៅទីនេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNET