សម្រាប់មនុស្សជាច្រើន ការទាញយក mp3 ពីបណ្ដាវីដេអូនៅលើ Youtube គឺពិតជាលំបាក។ តាមធម្មតា អ្នកលេងអ៊ីនធឺរណែតជាច្រើន ត្រូវទាញយកវីដេអូមកកាន់កុំព្យូទ័រ ក្រោយមកប្រើសបវ៉ែរភាគីទីបីដើម្បីធ្វើការខឹនវ៉ឺត។ វិធីខាងលើនេះ ពិតជាត្រូវចំណាយកម្លាំង និងពេលវេលាយូរ ដូច្នេះ ខ្ញុំសូមណែនាំលោកអ្នកនូវវិធីងាយស្រួលជាងនេះ។
ខាងក្រោមនេះគឺជាបណ្ដាគេហទំព័រដែលអនុញ្ញាតឱ្យអ្នក អាចទាញយក file MP3 ពី Youtube ដោយងាយស្រួល ៖
១.ConvertMeMp3.com
ConvertMeMp3.com នឹងជួយអ្នកក្នុងការទាញយក file mp3 ពីវីដេអូ YouTube។ អ្នកគ្រាន់តែផាស URL វីដេអូ YouTube រួចជ្រើសរើសគុណភាពសម្លេង ក្រោយមក ចុចលើ Create MP3 ដើម្បីចាប់ផ្ដើមបង្កើត MP3។ ចុងក្រោយ file Mp3 នឹងត្រូវបានទាញយកសម្រាប់អ្នក។
២.MP3Fiber
MP3Fiber គឺជាកន្លែងដែលអនុញ្ញាតឱ្យអ្នកប្ដូរវីដេអូទាំងអស់នៅលើ YouTube ទៅជា MP3 ហើយវាក៏អនុញ្ញាតឱ្យអ្នកជ្រើសរើសគុណភាពសម្លេងដែលអ្នកចង់បាន។ គ្រាន់តែផាស URL វីដេអូ YouTube ទៅក្នុងប្រអប់ បន្ទាប់មកជ្រើសរើសប្រភេទសម្លេង និងវីដេអូដែលអ្នកចង់បាន។ ចុងក្រោយ ចុចលើ Covert គឺជាការស្រេច។
ប្រែសម្រួល ៖ តារាប្រភព ៖ TGDD