នេះគឺជាវិធីសាស្ដ្រដ៏ងាយស្រួល ប៉ុន្តែ អ្នកប្រហែលជាមិនបានដឹងអំពីប្រការនេះ នៅពេលចង់ស្ដាប់ចម្រៀងនៅលើ Youtube ពេលកំពុងបិទអេក្រង់។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រដើម្បីអាចស្ដាប់ចម្រៀងនៅលើ Youtube បើទោះអ្នកបិទអេក្រង់ក៏ដោយ។
ជាដំបូង អ្នកត្រូវតែទាញយក និងដំឡើងកម្មវិធី AudioPoket ពី Play Store សម្រាប់ទូរស័ព្ទ Android ។
បន្ទាប់មក ចូរបើក Youtube ហើយស្វែងរកវីដេអូដែលអ្នកចូលចិត្ត រួមចុច Share ។
ផ្ទាំងកម្មវិធីមួយនឹងបង្ហាញខ្លួន ពេលនោះ អ្នកចូរជ្រើសរើសកម្មវិធី AudioPocket ។ សូមចាំមួយភ្លែត នៅពេលកម្មវិធី កំពុងតភ្ជាប់ទៅកាន់វីដេអូ។
ពេលលឺសម្លេង អ្នកគ្រាន់តែបិទអេក្រង់ដើម្បីស្ដាប់ចម្រៀងដែលអ្នកចូលចិត្តនោះជាការស្រេច។ វាជាវិធីងាយស្រួលណាស់មែនទេបាទ?
ប្រែសម្រួល ៖ បុត្រា