ថ្មីៗកន្លងមកនេះ ហ្គេម casual ដ៏អស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន Halfbrick ត្រូវបានដាក់លក់ដោយឥតគិតថ្លៃ នៅលើ App Store ។
Halfbrick ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បីឈ្មោះក្នុងពិភពលោក ទើបបានដាក់ឱ្យអ្នកប្រើប្រាស់ ទាញយកហ្គេម ល្អៗ ច្រើនជាង ១០ នៅលើ App Store ដោយមិនគិតថ្លៃ ក្នុងឱកាសប្រូម៉ូសឹនលើកនេះ។

នៅក្នុងបញ្ជីហ្គេមដែលត្រូវបានដាក់ឱ្យទាញយក ក៏មានឈ្មោះហ្គេម មួយចំនួន ដែលមានគេស្គាល់ច្រើន ក្នុងនោះ មានដូចជា Fruit Ninja, Age of Zombies, Jetpack Joyride ជាដើម។ ដូច្នេះ ប្រសិនមិត្តអ្នកអាន មាន iPhone, iPad ឬ iPod Touch គួរតែប្រញាប់ទាញយកហ្គេមទាំងនេះ មកទុកគ្រាន់កែកំសាន្ដ មុនពេលវាផុតកំណត់។ក្នុងបញ្ជីហ្គេមដែលមិនគិតថ្លៃ សម្រាប់ iOS របស់ Halfbrick រួមមាន ៖Complete CollectionAge of ZombiesBand StarsBirzzle FeverColossatron: Massive World ThreatFish Out Of Water!Fruit Ninja Fruit Ninja: Puss In Boots Jetpack JoyrideMonster DashBears vs. Art Yes Chef!
សូមចុចទៅលើតំណភ្ជាប់នៃឈ្មោះហ្គេមនិមួយៗ ដើម្បីទាញយកហ្គេម។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ macrumors/gen