
ស្រ្តីជាម្តាយ ក្មេងប្រាំបីនាក់បានស្លាប់ភ្លាមៗ ដោយសារតែនាងផឹកភេសជ្ជៈCoca-Colaអស់ចំនួនប្រាំបីលីត្រ ក្នុងមួយថ្ងៃ កាលពីប៉ុន្មានឆ្នាំមុន តាមការស៊ើបអងេ្តតមួយបានឲ្យដឹងថា អ្នកស្រី Natasha Marie Harris នឹងឆ្កួតបើសិនជានាងមិនបានផឹកភេសជ្ជៈCoca-Colaឲ្យអស់ពីក្នុងដប។ Harris អាយុ៣០ឆ្នាំ បានស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុងInverscargill នៅលើកោះភាគខាងត្បូង ប្រទេសNew Zealand។ ដៃគូររបស់នាង លោកChristopher Hodgkinson បានបញ្ជាក់ថា វាគឺជាលទ្ធផលដ៏អាក្រក់មួយ ដែលនាងផឹកភេសជ្ជៈCoCa-Cola ហួសកំរិត។ កាលពីម្សិលមិញ គាត់បានប្រាប់អ្នកស៊ើបអង្កេតថា អ្នកស្រីHarris មានសភាពមិនស្រួលខ្លួន ដែលនាំឲ្យនាងស្លាប់ដោយសារតែគ្មានកំលាំង។លោក Hodgkinson បានប្រាប់តុលាការថា នាងមានសភាពមិនស្រួលខ្លួនមួយឆ្នាំ មុនពេលនាងស្លាប់ ហើយនាងបានក្អួតប្រាំមួយដង ក្នុងមួយសបា្តហ៍ ប៉ុន្តែពួកគេបាននិយាយថា វាបង្កឡើងដោយសារតែStreet នៅពេលមើលថែរក្សាកូនប្រាំបីនាក់ និង រោគស្រ្តីរបស់នាង។

ដោយៈ វណ្ណៈប្រភពៈ dailymail