ចម្លែកៗ ៖ បុរសម្នាក់   ដោយមិនអាចទ្រាំបានក្នុងការទុកត្រី របស់ខ្លួនចោលនៅក្នុងផ្ទះតែឯងនោះ គាត់ក៏បានសម្រេចចិត្តនាំយកត្រីតាមខ្លួន ដោយច្រកចូលក្នុងថង់ ដាក់នៅក្នុងខោរបស់ខ្លួន​ ចូលទៅក្នុងប្រទេសញ៉ូវសេឡេន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

ករណីការនាំយកត្រីចូលដោយខុសច្បាប់លើកនេះ ត្រូវបានរកឃើញ បន្ទាប់ពីគេបានឃើញតំណក់ទឹកស្រក់ចេញពីខោរបស់គាត់។ មន្រ្តីផ្លូវការ បានឃាត់ខ្លួនបុរសដែលជាជនជាតិវៀតណាមម្នាក់នេះ រួចធ្វើការសាកសួរ ដោយគាត់បានឆ្លើយអោយដឹងថា តាមពិតទៅវាគឺជាទឹកផឹកនោះទេ ក្រោយពីគាត់បានយកចេញពីយន្តហោះ មកដាក់តាមខ្លួន ព្រោះស្រែកទឹកខ្លាំងពេក។

width=448

តែក្រោយមក បន្ទាប់ពីមានការឆែកឆេរ  ទើបរកឃើញថង់ប្លាស្ទិចពីរពោរពេញទៅដោយទឹកនឹងមានលាក់ទុកត្រីដល់ទៅ ៧  ក្បាលនៅក្នុងខោរបស់លោក  ដោយមានការចង្អុយបង្ហាញពីជនជាប់ចោទអោយដឹងថា គាត់យកមកផ្ញើមិត្តភក្កិនៅប្រទេសនេះ។

ដោយឡែក បើយោងតាមសម្តីលោក  Craig Hughes  ជាអ្នកនាំពាក្យមកពី Ministry of Pri-mary Industries អោយដឹងថា ករណីនេះ  ហាក់បីដូចជាការរត់ពន្ធ  ក៏ដូចជានាំចូលត្រីខុសច្បាប់ចូលទៅក្នុងប្រទេសដោយចេតនា នឹងគ្មានការពិចារណាច្បាស់លាស់  ទៅនឹងសុខសុវត្ថិភាព ដោយអនុលោមទៅតាមច្បាប់ Biosecurity នោះទេ។

ពិតណាស់ វាអាចជារឿងមួយដ៏ធ្ងន់ធ្ងរព្រោះថា ត្រីនេះ អាចនឹងនាំមកនូវជម្ងឺក៏ថាបាន។ គួររំឭកផងដែរថា    ញ៉ូវសេឡេន  ជាប្រទេសមួយដែលមានច្បាប់តឹងរឹងជាទីបំផុត  ក្នុងសកលលោក ទាក់ទិនទៅនឹងការនាំចូលសភាវៈរស់ ដោយតម្រូវអោយមានការឆ្លងកាត់និតិវិធីសត្វរស់ជាមុនសិន។

យ៉ាងណាមិញ បុរសដែលជាជនជាប់ចោទរូបនេះ ត្រូវបានផ្តន្ទាទោសពីបទ Biosecurity Actដោយប្រឈម    នឹងការជាប់ពន្ធនាគារដល់ទៅ  ៥ ឆ្នាំ  និង ពិន័យជាសាច់ប្រាក់ ៥០, ០០០ ផោន៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់- តោះទៅទស្សនាវីដេអូ បែបកំប្លែង យាយពីថា ឈឺនោះឈឺ មកពីវាយចឹងតើ...- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត

ដោយ​ ៖ ពិសីប្រភព ៖ ដឹមីរ័រ