យើងបានដឹងអំពី សារធាតុចិញ្ចឹមដ៏សម្បូរបែបនៃទឹកដោះគោអស់រយៈពេលយូរមកហើយ​ ជាពិសេសវាជា ប្រភពចំបងនៃអាហាររូបត្ថម្ភសម្រាប់ទារក។ វាគឺជាប្រភពដ៏មានតម្លៃនៃជាតិកាល់ស្យូម វីតាមីន D និង ប្រូតេអ៊ីន។ ជាការពិត USDA បានផ្តល់អនុសាសន៍ដល់ស្ត្រីមានផ្ទៃពោះប្រើប្រាស់ទឹកដោះគោ ឬផលិតផល ទឹកដោះគោផ្សេងទៀតយ៉ាងហោចណាស់បី ពែងជារៀងរាល់ថ្ងៃ។ ការស្រាវជ្រាវពីមុន បានផ្សារភ្ជាប់ ការទទួលទានទឹកដោះគោក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីឱ្យ កុមារ មានសុខភាពល្អ និង​មាន កំពស់ខ្ពស់ ជាមួយនឹងកម្រិតប្រាជ្ញាប្រសើរជាងមុន។ ប៉ុន្តែការសិក្សាថ្មី ចុងក្រោយបំផុតនេះ បានធ្វើឡើង នៅសាកលវិទ្យាល័យ Auckland បង្ហាញពីអ្វី ដែលធ្វើឲយើងភ្ញាក់ផ្អើលជាខ្លាំង។/

 / 

បើយោងតាម​​ក្រុមអ្នកស្រាវជ្រាវនៅ New Zealand ស្ត្រីមានផ្ទៃពោះ ដែលទទួលទានទឹកដោះគោច្រើន ធ្វើឲកូនរបស់ពួកគេប្រឈមនឹង កង្វះខាតជាតិដែក ក្នុងអំឡុងពេលមួយ ដែលជាដំណាក់កាលដ៏សំខាន់ នៃការលូតលាស់របស់ទារក។ ជាតិដែក គឺជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៏ ខួរក្បាលឲមានសុខភាពល្អ។ កង្វះ ជាតិដែកសំរាប់ទារក ជាពិសេសនៅពេល ដែលខួរក្បាលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស អាចប៉ះពាល់ ដល់មុខងារខួរក្បាល ឥរិយាបថ និងសមត្ថភាពយល់ដឹងរបស់ពួកគេ។ វេជ្ជបណ្ឌិតខាងជំងឺកុមារ Cameron Grant​ នៅ មន្ទីរពេទ្យ Starship Children មានប្រសាសន៍ថា៖ ខណៈពេល ដែលទឹកដោះគោ គឺជាប្រភព ដ៏សំខាន់នៃជាតិកាល់ស្យូម​  វាគឺជាប្រភពតិចតួចបំផុតនៃជាតិដែក។ ទឹកដោះគោ ជាអាហារបំពេញមួយ ដូច្នេះវាអាចកាត់បន្ថយចំណង់អាហារសម្រាប់អាហារផ្សេងទៀតដែលជាប្រភពនៃជាតិដែក។

កង្វះជាតិដែក បានក្លាយទៅជាកង្វះសារធាតុចិញ្ចឹមតូចៗជាទូទៅនៅទូទាំងពិភពលោក ដោយមានស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោមប្រាំឆ្នាំ ងាយរងគ្រោះបំផុត។ ក្រុមអ្នកស្រាវជ្រាវ មិនបានបង្ហាញថា ស្ត្រីមានផ្ទៃពោះ គួរតែបញ្ឈប់ការទទួលទានទឹកដោះគោនោះទេ ប៉ុន្តែត្រូវកំណត់ការទទួលទានរបស់ខ្លួននិង បន្ថែមនូវអាហារដែលសម្បូរជាតិដែកច្រើនជាងនេះជាមួយនឹងវីតាមីន C ដែលជួយក្នុងការ ស្រូបយក ជាតិដែក។ លោក Grant បានណែនាំថា ស្ត្រីមានផ្ទៃពោះដែលទទួលទានទឹកដោះគោច្រើន គួរតែ ប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក ដើម្បីការពារកង្វះជាតិដែកដែលអាចប៉ះពាល់ដល់ការលូតលាស់ ដំបូង របស់កុមារ។

 

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖  cooks