តើវាអាចទៅរួច ដែរឬទេ ក្នុងការញ៉ាំងសក់របស់អ្នកឱ្យភ្លឺរលោងយ៉ាងស្រួល ដោយប្រើវិធីធម្មជាតិ? មែនហើយ ប្រាដកជាទៅរួច! មិនថាអ្នកចង់ប្ដូរសម្រស់សក់របស់អ្នក ឬគ្រាន់តែចង់សាកនូវអ្វី ដែលថ្មីនោះទេ គន្លឹះធម្មជាតិនេះនឹងអាចក្រសោបក្នុងដៃរបស់អ្នកសម្រាប់អនុវត្ដជាទម្លាប់ប្រចាំថ្ងៃ។ វាមិនត្រឹមតែផ្ដល់ឱ្យសក់របស់អ្នកនូវសម្រស់ថ្មីនោះទេ ប៉ុន្ដែវាថែមទាំងលើកកម្ពស់សុខភាពផ្សេងៗទៀត និងធ្វើឱ្យសក់របស់អ្នកទន់រលោងផងដែរ។ ខាងក្រោមនេះ យើងនឹងណែនាំមិត្ដនារី នូវទឹកឃ្មុំ ក្រូចឆ្មារ និងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម ដើម្បីយកទៅបាញ់លើសក់ឱ្យមានភាពភ្លឺរលោង៖

/

 អ្នកនឹងចូលចិត្ដចំពោះការព្យាបាលសក់ដោយប្រើវិធីធម្មជាតិដូច្នេះ។ វិធីនេះងាយស្រួលក្នុងការអនុវត្ដ និងផ្ដល់ឱ្យអ្នកនូវលទ្ធផលគាប់ប្រសើរ ដែលអ្នកនឹងអាចមើលឃើញដោយភ្នែកគ្រប់ពេលវេលា។ ជាថ្មីម្ដងទៀត ក្រូចឆ្មារក៏មានគុណប្រយោជន៍ប្រសើរក្នុងការប្រើប្រាស់សម្រាប់ព្យាបាលសក់នេះដែរ។ យើងគ្រាន់តែ ដាក់បន្ថែមវាទៅក្នុងគ្រឿងផ្សំពីរមុខទៀត វានឹងមានប្រសិទ្ធភាពធ្វើឱ្យសក់រ​បស់យើងភ្លឺរលោង និងមានសុខភាពល្អ។ សូមអនុវត្ដនូវវិធីដូចខាងក្រោម៖

/

  • ·         ដាក់ដាំទឹកមួយពែង និងដាក់បន្ថែមទឹកឃ្មុំពីរស្លាបព្រាបាយ។
  • ·         នៅពេលទឹកនេះចាប់ផ្ដើមពុះ សូមដាក់បន្ថែមទឹកខ្មេះចម្រាញ់ពីផ្លែប៉ោមចំនួនពីរស្លាបព្រាបាយ និងទឹកក្រូចឆ្មារមួយចំហៀង។
  • ·         កូរវាឱ្យចូលគ្នាល្អ រួចរក្សាទុកវានៅក្នុងទូរទឹកកក។ នៅពេលវាត្រជាក់ សូមលាបវាទៅលើសក់សើមរបស់អ្នក។
  • ·         សូមប្រើដប Spray សម្រាប់បាញ់ ប្រសិនបើវិធីនេះផ្ដល់ភាពងាយស្រួលសម្រាប់អ្នក ឬអ្នកអាចលាបវាព្រមដោយការម៉ាស្សា។ មិនថាអ្នកប្រើវិធីណានោះទេ សូមទុកនូវសមាសធាតុលាយផ្សំ ដែលបានលាបនោះ ឱ្យបាន ២០នាទី។
  • ·         ឥឡូវនេះសូមកក់សម្អាតសក់របស់អ្នកដូចសព្វមួយដង ហើយសូមកុំភ្លេចប្រើថ្នាំអប់សក់បន្ថែម។ អ្នកនឹងទទួលលទ្ធផលយ៉ាងគាប់ប្រសើរគួរជាទីពេញចិត្ដ។

 

/

វិធីសាស្រ្ដធម្មជាតិ ដែលយើងបានរៀបរាប់ខាងលើ នឹងធ្វើឱ្យសក់របស់អ្នកភ្លឺរលើបរលោង ប៉ុន្ដែវាមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្ដូរពណ៌សក់របស់អ្នកទាំងស្រុងនោះទេ។  ប៉ុន្ដែទោះជាយ៉ាងណា ការប្រើជាប្រចាំ នឹងផ្ដល់ការហាយឡាយសក់របស់អ្នកតាមបែបធម្មជាតិ និងធ្វើឱ្យសក់របស់អ្នកស្អាតជាងមុន។ ម្យ៉ាងទៀត សូមចងចាំថា ត្រូវមានការប្រុងប្រយ័ត្ន នៅពេលប្រើទឹកក្រូចឆ្មារ។ សូមកុំប្រើទឹកក្រូចឆ្មារលាបដោយផ្ទាល់ទៅលើសក់របស់អ្នក ព្រោះវាអាចធ្វើឱ្យសក់របស់អ្នកស្ងួត។ វិធីដ៏ប្រសើក្នុងការប្រើទឹកក្រូចឆ្មារ គឺត្រូវលាយជាមួយគ្រឿងផ្សំ ដែលយើងបានរៀបរាប់ខាងលើ ហើយត្រូវប្រើថ្នាំអប់សក់ឱ្យច្រើននៅពេលបន្ទាប់ ដើម្បីការពារ និងរក្សាសក់របស់អ្នកឱ្យមានសំណើម៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth