ចំពោះ​ជនជាតិ Bodi នៅ Ethiopia បណ្ដា​បុរស​ដែលមាន​ក្បាល​ពោះធំ គឺជា​ក្ដី​ស្រមៃរ​បស់បង​ប្អូនស្រី ក្នុង​កុលសម្ព័ន្ធ​ស្បែក​ខ្មៅ​មួយ​នេះ។

/

/

រស់នៅក្នុង​តំបន់​មួយ​នៃ​ជ្រលង​ភ្នំ Omo កុលសម្ព័ន្ធ Bodi ឬ​ហៅថា Me’en មាន​ទំនៀមទម្លាប់​ចម្លែក​មួយ នោះ​គឺ​បណ្ដាក​ម្លោះ ត្រូវតែ​ផឹក​ទឹកដោះគោ និង​ឈាម​គោ ក្នុង​រយៈពេល ៦ខែ ដើម្បី​មានឱកាស ទទួលបាន​ជើងឯក​ជា​បុរស​ធាត់​បំផុត និង​ងារ​ជា​អ្នក​ក្លា​យាន។

/

/

បន្ទាប់ពី​រយៈពេល ៦ខែ​នៃ​ការ​បំប៉ន​ឈាម និង​ទឹកដោះ បណ្ដា​បុរស​ទាំងនោះ ត្រូវ​បង្អួតរាង​របស់​ពួកគេ ដើម្បីឱ្យ​គណកម្មការ​ជ្រើសរើស។ អ្នក​ធាត់​បំផុត នឹង​បាន​ក្លាយជា​ជើងឯក ហើយ​ត្រូវបាន​គេ​ដាក់​ងារ​ថា​ជា អ្នកក្លាហាន​អស់​មួយជីវិត។ទិដ្ឋភាព​នៃ​ពិធីបុណ្យ​ជ្រើសរើស​អ្នកក្លាហាន​នេះ ត្រូវបាន​ថត​ទាំងស្រុង​ដោយ Eric Lafforgue ជា​អ្នក​ថតរូប ជនជាតិ​បារាំង។ នៅក្នុង​ដំណើរ​ទេសចរណ៍​ក្នុង​តំបន់​និរតី​នៃ​ប្រទេស Ethiopia លោក Eric Lafforgue បាន​ចំណាយពេល​ដើម្បី​ស្វែងយល់​អំពី​កុលសម្ព័ន្ធ Bodi និង​ពិធីបុណ្យ​ចូលឆ្នាំ Ka’el របស់​ពួកគេ។

/

/

ប្រការ​ដែល​គួរឱ្យ​ព្រួយបារម្ភ នោះ​គឺថា ពិធីបុណ្យ Ka’el និង​របៀប​រស់នៅ​តាម​ប្រពៃណី​របស់​កុលសម្ព័ន្ធ Bodi កំពុង​ត្រូវបាន​គំរាមកំហែង ដោយសារតែ​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ជូន​ប្រជាជន​ប្រមាណ​ជា ៣សែន​នាក់ ឱ្យមក​រស់នៅក្នុង​តំបន់​របស់​ជនជាតិ Bodi ។

/

/

បច្ចុប្បន្ន កុលសម្ព័ន្ធ​មួយ​នេះ នៅតែ​រក្សា​ទម្លាប់​រស់នៅ និង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែមិថុនា រៀងរាល់ឆ្នាំ ដូច​បុរាណកាល។ ចំណែក​ការប្រកួត​ដណ្ដើម​ជើងឯក​អ្នកក្លាហាន ឬ​អ្នក​ក្បាល​ពោះធំ ត្រូវបាន​គេ​ធ្វើឡើង​ចាប់ពី ៦ខែ មុនពេល​ពិធីបុណ្យ​មកដល់។ គ្រួសារ​និមួយៗ មាន​សិទ្ធិ​ឧទ្ទេសនាម​បុរស​មិនទាន់​រៀបការ​ម្នាក់ ឱ្យចូល​រួមការ​ប្រកួត។ នៅពេល​ត្រូវបាន​គេ​ជ្រើសរើស​ជា​បេក្ខភាព ក​ម្លោះ​នោះ​នឹងត្រូវ​តម្រូវឱ្យ​សម្រាក ហើយ​មិនត្រូវ​ដើរហើរ ឬ​រួមភេទ ក្នុង​រយៈពេល ៦ខែ។

/

នារី​ទាំង​ឡាយ តែង​ធ្វើ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ដើម្បី​ទស្សនា​ការ​ប្រកួត​នេះ

អាហារ ដែល​ធ្វើឡើង​អំពី​ទឹកដោះគោ និង​ឈាម​គោ ត្រូវបាន​ស្ដ្រី​ជា​អ្នក​ចម្អិន និង​រៀបចំ​ទៀងទាត់​សម្រាប់​បេក្ខជន​ទាំងអស់។ ដោយសារតែ​មេឃ​ក្ដៅ​ខ្លាំង ដូច្នេះ បេក្ខជន​ទាំងអស់ ត្រូវតែ​ផឹក​ទឹកដោះគោ និង​ឈាម ឱ្យបាន​លឿន​បំផុត ចៀសវាង​ភេសជ្ជៈ​ផ្សំ​នេះ​កក។ អ្នក​ថតរូប Lafforgue ថ្លែងថា ៖ “បេក្ខជន​ទាំងនេះ ត្រូវ​ផឹក​ឈាម និង​ទឹកដោះគោ​ពេញ​មួយថ្ងៃ។ ឈាម​គោ​ដំបូង​គឺ​ត្រូវ​ផឹក​នៅមុន​ពេល​ថ្ងៃ​រះ ហើយ​ពួកគេ​ត្រូវ​ផឹក​យ៉ាង​ប្រញាប់ មុនពេល​ឈាមកក ប៉ុន្ដែ​ក្នុងចំណោម​អ្នកចូលរួម​ប្រកួត ក៏មាន​អ្នកខ្លះ​មិនអាច​ផឹក​អស់ ជាង​នេះ​ក៏មាន​អ្នកខ្លះ​ក្អួតចង្អោរ​ផងដែរ។

/

នៅក្នុង​ថ្ងៃ​ប្រកួត​ចុងក្រោយ បេក្ខជន​ទាំងអស់​នាំគ្នា​យក​ដីឥដ្ឋ និង​ផេះ លាប​ពេញ​ដងខ្លួន មុនពេល​ចាកចេញ​ពី​ខ្ទម ទៅកាន់​ទីកន្លែង​ប្រារព្ធ​ពិធីបុណ្យ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់អារម្មណ៍ ៖

បះ​សក់​! ពេល​ឃើញ​ស្រី​ស្អាត​បាត់​ខ្លួន​មួយ​រំពេច នៅ​ចំណត​រថយន្ដ​ក្រោម​ដី (វីដេអូ)

រត់​​ចូល​ផ្ទះ​កំពុង​ឆេះ ​សង្គ្រោះ​ស្រា​​បៀ បើ​ទោះ​ខ្លួន​ពិការ​ជើង

កូរ៉េខាងជើង ៖ កីឡាករ​ប្រកួត​ចាញ់ គឺ​ត្រូវ​ជាប់ពន្ធនាគារ

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Dailymail