នៅក្នុងសង្គមបច្ចុប្បន្ន អ្នកប្រហែលជាបានឃើញផ្ទាល់នឹងភ្នែកនូវករណីរងរបួស ហូរឈាមស្រោចពេញដី ប៉ុន្ដែគេហាក់មិនបានឃើញអ្នកណាមួយចេញមុខមកជួយឃាត់ឈាម ក្រៅតែពីគ្រូពេទ្យ។ ម្យ៉ាងទៀត មនុស្សតិចតួចណាស់ដែលដឹងអំពីរបៀបឃាត់ឈាម នៅពេលខ្លួនត្រូវរបួសហូរឈាម។

/

ពេលជួយអ្នកមានរបួសហូរឈាម បន្ទាប់ពីលាងដៃស្អាត និងបានពាក់ស្រោមដៃពេទ្យ (ថង់ផ្លាស្ទិចស្ដើង ក៏បាន) អ្នកត្រូវ ៖១/ ឱ្យអ្នករងរបួស ដេកចុះ ហើយយកភួយរុំខ្លួនប្រាណ។ លើកកន្លែងរបួសឱ្យខ្ពស់ទៅលើ។២/ ជូតធូលី ស្នាមប្រឡាក់ ឬរបស់ដែលជាប់នឹងរបួស ប៉ុន្ដែ ដាច់ខាត មិនត្រូវដករបស់ដែលជាប់ជ្រៅ នៅលើមុខរបួស។៣/ ប្រើក្រណាត់ស្អាត សំឡី ឬបង់ បិទតឹងទៅលើរបួស ក្នុងរយៈពេលយ៉ាងតិច ២០នាទី  ដោយមិនត្រូវបើកមើលមុខរបួស។៤/ បន្ថែមសំឡី ឬបង់ ពេលចាំបាច់។៥/ ប្រសិន ឈាមនៅតែហូរ ចូរចងរឹតសរសៃឈាម ត្រង់កន្លែងដូចខាងក្រោម ៖ក/ ចងរឹតត្រង់ផ្នែកខាងលើនៃកែងដៃ និងក្រោមក្លៀក។ខ/ ចង់រឹតត្រង់ផ្នែកខាងក្រោយរបស់ក្បាលជង្គង់។ច្របាច់ ម៉ាស្សាថ្នមៗ ដើម្បីឱ្យសរសៃឈាមទាំងនេះ នាំចរន្ធឈាមទៅកាន់ក្បែរឆ្អឹង។ រក្សាម្រាមដៃឱ្យជាប់ ហើយដៃម្ខាងទៀត កាន់កន្លែងរបួសឱ្យជាប់។

/

៦/ នៅពេលឈាមលែងហូរ ចូររក្សារាងកាយត្រង់កន្លែងរបួសឱ្យនឹង រួចបិទរបួសមកវិញ។

 

 

អត្ថបទសំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ប្រើ​ដៃ​ជាស​ញ្ញា គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​ល្អ​អាច​ទៅជា អាក្រក់

វិធីសង្គ្រោះបន្ទាប់ ចំពោះអ្នកលង់ទឹក

ប្រ​យ័ត្ន! មនុស្ស​ស្មោះត្រង់​នៅពេល​ព្រឹក នឹង​កុហក​នៅពេល​ល្ងាច

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH